ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះថា ៖ សូមជូនពរប្អូនៗសិស្សានុសិស្សធ្វើដំណើរដោយសុខសុវត្ថិភាព និងទទួលជោគជ័យក្នុងការប្រលងសញ្ញាបត្រទុតិយភូមិនាថ្ងៃខាងមុខនេះទាំងអស់គ្នា ។

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញជូនដំណើរប្អូនៗសិស្សានុសិស្សធ្វើដំណើរទៅប្រលងសញ្ញាបត្រទុតិយភូមិ នៅខេត្តសៀមរាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។
សូមជូនពរប្អូនៗសិស្សានុសិស្សធ្វើដំណើរដោយសុខសុវត្ថិភាព និងទទួលជោគជ័យក្នុងការប្រលងទាំងអស់គ្នា ៕
សូមបញ្ជាក់ថា ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រឡងបាក់ឌុបហើយ ។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់៕





ចែករំលែកព័តមាននេះ