ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត​មក​ទទួល​ផ្ទៀងផ្ទាត់ និង​ដឹក​ជញ្ជូន​ហឹប​វិញ្ញា​សា​ទៅ​កាន់​រាជធានី​-​ខេត្ត​រៀង​ៗ​ខ្លួន

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត បាន​មក​ទទួល​ផ្ទៀងផ្ទាត់ និង​ដឹក​ជញ្ជូន​ហឹប​វិញ្ញាសា​ទៅ​កាន់​រាជធានី​-​ខេត្ត​រៀង​ៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់ឌុ​ប​) សម័យ​ប្រឡង…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ប្រធាន​គណៈមេប្រយោគ​ទូ
ទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត បាន​មក​ទទួល​ផ្ទៀងផ្ទាត់ និង​ដឹក​ជញ្ជូន​ហឹប​វិញ្ញាសា​ទៅ​កាន់​រាជធានី​-​ខេត្ត​រៀង​ៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់
ឌុ​ប​) សម័យ​ប្រឡង ថ្ងៃ​ទី​២៨ សីហា ២០២៥ ។

គណៈមេប្រយោគ​គ្រប់​រូប បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី
ធានា​បាន​នូវ​ដំណើរការ​ប្រឡង គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កងកម្លាំង​មាន
សមត្ថកិច្ច ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការការពារ​សុវត្ថិភាព ក្នុង​ដំណើរការ​នៃ​ការ​ដឹក​ហឹប
វិញ្ញាសា​ទៅ​តាម​រាជធានី​-​ខេត្ត​នានា ។ ដើម្បី​ធា នា បាន​ថា ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្រសួង​បាន​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​តជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៦ គឺ​ក្រ
សួង​មហាផ្ទៃ ក្រសួងសុខាភិបាល កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អគ្គិសនី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

សូម​ជម្រាប​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​ទី​២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៤៦ ៧២០​នាក់​(​ស្រី ៨១ ៤៤២​នាក់​) ក្នុង​នោះ
បេ​ក្ខ ជន ថ្នាក់ វិទ្យា សាស្ត្រ​មាន​ចំនួន ៤០ ៦៧៨​នាក់​(​ស្រី ២៤ ៥១៩​នាក់​) បេក្ខជន​ថ្នាក់​វិទ្យា
សាស្ត្រ​សង្គម មាន​ចំនួន ១០៦ ០៤២​នាក់​(​ស្រី ៥៦ ៩២៣​នាក់​) ។ បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន ២៥​នាក់ ក្នុង​មួយ​បន្ទប់ ទៅ​តាម​មណ្ឌល​សំ​ណេ​រនីមួយ​ៗ តាម​រាជធានី​-​ខេត្ត លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស ។

មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប ២៤១​មណ្ឌលត្រូវជា ៥ ៩២៤​បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៧២​មណ្ឌល ត្រូវជា ១ ៦៥៥​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១៦៩​មណ្ឌល ត្រូវជា ៤ ២៦៩​បន្ទប់ ។ មណ្ឌល​កំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិយ​ភូមិ​មាន​ចំនួន ១០​មណ្ឌល នៅ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ