ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​ចំនួន​៤​បំពុល​ទឹក​សាធារណ​:

1 នាទី មុន
  • ភ្នំពេញ

កាស៊ី​ណូ​ចំនួន​បួន​កំពុង​ស្ថិត​ក្រោម​វិធានការ​ច្បាប់ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ បាន​បំពុល​ទឹក​សាធារណ​:​។ នេះ​ជា​ប្រកាស​អោយ​ដឹង​ដោយ​ក្រសួងបរិស្ថាន​ កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ។ ក្រសួងបរិស្ថាន​បាន​និយាយ​ថា កាស៊ីណូ​ទាំង​៤​និង​ក្រុម​ក​ហ៊ុន​មួយ…

កាស៊ី​ណូ​ចំនួន​បួន​កំពុង​ស្ថិត​ក្រោម​វិធានការ​ច្បាប់ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ បាន​បំពុល​ទឹក​សាធារណ​:​។ នេះ​ជា​ប្រកាស​អោយ​ដឹង​ដោយ​ក្រសួងបរិស្ថាន​ កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ។

ក្រសួងបរិស្ថាន​បាន​និយាយ​ថា កាស៊ីណូ​ទាំង​៤​និង​ក្រុម​ក​ហ៊ុន​មួយ ត្រូវ​បាន​រក​ឃើញ​បំពុល​ទឹក​សាធារណៈ ហើយ​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​នីតិវិធី ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​។ កាស៊ីណូ​និង

ក្រុមហ៊ុន​នោះ​ គឺ​រួម​មាន​៖
១-កាស៊ីណូ​ខ្ញុំ មា​នទី​តាំងនៅ​ខេត្តកំពត មិន​បាន​រៀបចំ​អាង​ប្រព្រឹត្តិកម្ម បញ្ចេញ​ទឹក​កខ្វក់​មិន​បាន​សម្អាត​បង្ក​ការ​បំពុលបរិស្ថាន​។
២-កាស៊ីណូ រ៉ុ​ង​ស៊ឺ​ង​ទី រី​សត នៅ​ខេត្ត​ត្បូងឃ្មុំ មិន​បាន​រៀបចំ​អាង​ប្រព្រឹត្តិកម្ម បញ្ចេញ​ទឹក​កខ្វក់​មិន​បាន​សម្អាត​បង្ក​ការ​បំពុលបរិស្ថាន​។
៣-កាស៊ីណូ Grand Golden.,Ltd នៅ​ខេត្ត​ត្បូងឃ្មុំ មិន​បាន​រៀបចំ​អាង​ប្រព្រឹត្តិកម្ម បញ្ចេញ​ទឹក​កខ្វក់​មិន​បាន​សម្អាត​បង្ក​ការ​បំពុលបរិស្ថាន​។

៤-កាស៊ីណូ Pailin Trapaing នៅ​ខេត្ត​ត្បូងឃ្មុំ មិន​បាន​រៀបចំ​អាង​ប្រព្រឹត្តិកម្ម បញ្ចេញ​ទឹក​កខ្វក់​មិន​បាន​សម្អាត​បង្ក​ការ​បំពុលបរិស្ថាន​។
៥-ក្រុមហ៊ុន Ji Li Long (Cambodia)Fruit industry Co., Ltd ប្រភេទ​កែ​ច្នៃ​ផ្លែស្វាយ​នៅ​ខេត្តកណ្តាល​បាន​បញ្ចេញ​សំណល់​រាវ​លើស​កម្រិត​កំណត់​ស្ដង់ដារ អាង​ប្រព្រឹត្តិកម្ម​ពុំ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​បាន​បំពុល​ទឹកស្ទឹង​ព្រែក​ត្នោត​។

សូម​បញ្ជាក់​ថា ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​ការ​អនុវត្ត​ច្បាប់ ដោយ​មិន​លើកលែង ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​កិច្ច​គាំពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

ក្រសួងបរិស្ថាន សូម​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​គោរព​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​ចូលរួម​ថែរក្សា​ប្រភព​ទឹក​ស្អាត ដើម្បី​ផ្តល់​ប្រយោជន៍​ដល់ ការ​រស់នៅ​របស់​ប្រជាជន និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច និង​សុខភាព​សាធារណៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ