ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះតូបអាជីវករខ្មែរនៅផ្សាររុងក្លឿទៀតហើយ

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​តូប​លក់​ខោអាវ​ទាហាន​អស់​១​តូប ដែល​ធ្វ​ឱ្យ​តូប​នៅ​ជុំវិញ​ភ័យ​ស្លន់ស្លោ នាំ​គ្នា​ជញ្ជូន​ខោអាវ​ចេញ​ក្រៅ នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ផ្សារ​រុង​ក្លឿ ស្ថិត​ក្នុងភូមិ​ប៉ា​រ៉ៃ…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​តូប​លក់​ខោអាវ​ទាហាន​អស់​១​តូប ដែល​ធ្វ​ឱ្យ​តូប​នៅ​ជុំវិញ​ភ័យ​ស្លន់ស្លោ នាំ​គ្នា​ជញ្ជូន​ខោអាវ​ចេញ​ក្រៅ នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ផ្សារ​រុង​ក្លឿ ស្ថិត​ក្នុងភូមិ​ប៉ា​រ៉ៃ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ។

នៅ​ពេល​ពេល​មាន​ហេតុការណ៍​នេះ តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ឃើញ​វត្តមាន​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយករង​ខុ​ទ្ទ​ការ​ល័យ​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​ក្រោម​ឱវាទ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ថៃ ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ ។

អាជីវករ​បាន​ប្រាប់​ថា ភ្លើង​បាន​ឆេះ​តូប​លក់​ខោអាវ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ចំណុច​ផ្សារ​(​អ​.​ប​.​ច អគារ ខ​.​ខ្វា​យ​៤)​នេះ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជិត​១០​គ្រឿង និង​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ជា​ច្រើន​នាក់ ខណៈ​ពេល​បាញ់​ទឹក​ពន្លត់​បណ្តើរ អាជីវករ​ដែល​លក់ដូរ​នៅ​តូប​ក្បែរ​គ្នា បាន​ជញ្ជូន​ខោអាវ​ចេញពី​តូប​ការពារ​ខ្លាច​ឆេះ​រាលដាល​ដល់ ។

អាជីវករ​វ​បញ្ជាក់​ថា តូប​អាជីវករ​ខ្មែរ​ដែល​ឆេះ​អស់​១​ខ្នង​នេះ លក់​សម្លៀក​ក​បំពាក់​ខោអាវ​យោធា​ថ្មី ជា​ឯកសណ្ឋាន​កងទ័ព​ខ្មែរ បាន​រង​ការ​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង ។ អគ្គិភ័យ​ឆេះ​តូប​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា បង្ក​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្នែក​ខាងលើ​ឡៅតឿ ហើយ​បាន​រាលដាល​មក​ក្រោម តែ​ត្រូវ​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទាន់​ពេល មិន​រាលដាល​បន្ត តែ​ទំហំ​នៃ​ការ​ខូចខាត​មិន​ទាន់​បានដឹង​នៅឡើយ​ទេ ។

អាជីវករ​ខ្មែរ​បាន​បញ្ជាក់​ថា ចំណុច​ដែល​អគ្គិភ័យ​ឆេះ​តូប​អាជីវករ​ខ្មែរ​នេះ បាន​ជួល​តូប​លក់ដូរ​១​តូប​១​ខែ​តម្លៃ​ជាង​១​ម៉ឺន​បាត ដែល​បច្ចុប្បន្ន​នេះ មាន​តែ​អ្នកលក់​មិនសូវ​មាន​អ្នកទិញ​ទេ ។ កន្លង​មក​ផ្សារ​រុង​ក្លឿ តែង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ជា​រឿយ​ៗ ភាគច្រើន​ឆេះ​ពេល​យប់ នៅ​ពេល​ម្ចាស់​មិន​នៅ ដោយ​ចូល​មក​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ទម្លាប់ ។

ដោយសារ​តែ​អគ្គិភ័យ​តែង​កើត​មាន​ជា​រឿយ​ៗ​នៅ​ផ្សារ​រុង​ក្លឿ​នេះ បាន​ធ្វើ​ឱ្យ​អាជីវករ​ខ្មែរ​មួយ​ចំនួន​ធ្លាក់ខ្លួន​ក្រ ព្រោះតែ​ត្រូវ​ប្រឈម​នឹង​ការ​រក​ប្រាក់​បង់​ធនាគារ​ផង ប៉ុន្តែ​ទោះបីជា​បែប​ណា អាជីវ​ការ​ខ្មែរ​ទាំងនេះ មិន​បាន​គិត​ថា វិល​មក​លក់​នៅ​លើ​ទឹកដី​ខ្មែរ​វិញ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ