ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ទម្លាក់​ពន្ធ​លើ​ទំនិញ​កម្ពុជា​ពី​៤៩​%​​មក​នៅ​៣៦%

3 អាទិត្យ មុន

លោក​ដូ​ណា​ល់​ត្រាំ​ប្រធានាធិបតី​អា​មេ​រិ​កបាន​សម្រេច​ទម្លាក់​ពន្ធ​លើ​ទំនិញ​កម្ពុជា​ពី​ចំនួន​៤៩​ភាគ​រយ មក​នៅ​ត្រឹម​៣៦​ភាគរយ បន្ទាប់​ពី​ការ​ចរចា​ដ៏​តាន​តឹងរយ​:​ពេល​ជិត​៣​ខែ​កន្លង​មក​។ នេះ​បើ​យោង​​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​BBC នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​។ កម្ពុជា​និង​ថៃ​ គឺ​ទទួល​ការ​ដាក់​ពន្ធ​៣៦​ភាគរយ​ដូច​គ្នា ខណ​:​ដែល​មី​យ៉ា​ម៉ា និងឡាវ ទទួល​រង​ពន្ធ…

លោក​ដូ​ណា​ល់​ត្រាំ​ប្រធានាធិបតី​អា​មេ​រិ​កបាន​សម្រេច​ទម្លាក់​ពន្ធ​លើ​ទំនិញ​កម្ពុជា​ពី​ចំនួន​៤៩​ភាគ​រយ មក​នៅ​ត្រឹម​៣៦​ភាគរយ បន្ទាប់​ពី​ការ​ចរចា​ដ៏​តាន​តឹងរយ​:​ពេល​ជិត​៣​ខែ​កន្លង​មក​។ នេះ​បើ​យោង​​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​BBC នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​។

កម្ពុជា​និង​ថៃ​ គឺ​ទទួល​ការ​ដាក់​ពន្ធ​៣៦​ភាគរយ​ដូច​គ្នា ខណ​:​ដែល​មី​យ៉ា​ម៉ា និងឡាវ ទទួល​រង​ពន្ធ ៤០​ភាគរយ ​។

មូលហេតុ​ដ៏​សំខាន់​នៃ​ឧបសគ្គ​ពន្ធ​សម្រាប់​កម្ពុជា​នោះ​ គឺ​កម្ពុជា​និង​អា​មេ​រិ​ក​មាន​អ​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​ច្រើន​ពេក​ជាមួយ​កម្ពុជា ដោយសារ​តែ​ការ​នាំ​ចូល​របស់​កម្ពុជា​ទៅ​អា​មេ​រិ​ក​មាន​ទំហំ​ធំ​ជាង​ការ​នាំ​ចូល​ទំនិញ​ពី​អា​មេ​រិ​កមក​កម្ពុជា​វិញ​។

សម្ពាធ​ពន្ធ​នេះ​នឹង​ធ្វើ​អោយ​ប៉ះពាល់​នៅ​កម្រិត​ណាមួយ​នោះ​ចំពោះ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ