ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករថៃ​នៅ​រុងក្លឿលើកគ្នា​តវ៉ា​ឱ្យបើក​ច្រក​ព្រំ​ដែន​ដូច​ដើម​ឡើងវិញ​

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​ថៃ​លក់ដូរនៅ​ផ្សារ​រុង​ក្លឿ​ជិត ១០០​នាក់ បាន​នាំ​គ្នា​លើកបដា​តវ៉ា​ជាមួយ​ក្រុម​ប្រតិភូ​បក្ស​ប្រឆាំង​ថៃកាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ច្រកខ្ល​ង​លឹ​ក ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ…

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​ថៃ​លក់ដូរនៅ​ផ្សារ​រុង​ក្លឿ​ជិត ១០០​នាក់ បាន​នាំ​គ្នា​លើកបដា​តវ៉ា​ជាមួយ​ក្រុម​ប្រតិភូ​បក្ស​ប្រឆាំង​ថៃកាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ច្រកខ្ល​ង​លឹ​ក ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ទាមទារ​សុំ​អន្តរាគមន៍​ឱ្យ​បើក​ច្រកព្រំដែន​ថៃ​-​កម្ពុជា​ដូច​ដើម
​វិញ ។

ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មាន​ក្រុម​ប្រតិភូ​អាវ​លឿង​ជា​បក្ស​ប្រឆាំង​ថៃ​ចុះ​មក​ពិនិត្យ​នៅ​ច្រក​ខ្ល​ង​លឹ​ក ឈម​នឹង​ច្រក​ប៉ោយ​ប៉ែ​ត​កម្ពុជា ។ ក្រុម​អាជីវករ​ថៃ សុំ​ឱ្យ​រដ្ឋាភិបាល​ថៃ​បើក​ច្រកព្រំដែន​ថៃ​-​កម្ពុជា ឱ្យ​ដូច​ដើម​វិញ​សម្រួល​ដល់​ជីវភាព​គ្រួសារ​ពលរដ្ឋ​ថៃ​នៅ​តាម​ជាយ​ដែន ដែល​កំពុង​ប្រកប​របរ​រកស៊ី​នៅ​ផ្សារ​រុង​ក្លឿ​ប្រឈម​នឹង​ការ​លំបាក ដោយសារ​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន តើ​កម្ពុជា​ឬ​ថៃ​ជា​អ្នក​ខាតបង់ ?

ក្រុម​អាជីវករ​ថៃ​ដែល​នាំ​គ្នា​តវ៉ា​និយាយ​ថា នៅ​ផ្សារ​រុង​ក្លឿ​មាន​តែ​អ្នកលក់​គ្មាន​អ្នកទិញ បន្លែ ផ្លែ​ឈើ ត្រី សាច់ លក់​មិន​ដាច់​ហើយ​នាំចេញ​មិន​បាន បណ្តាល​ឱ្យ​ខូចខាត​បាត់បង់​គ្រប់យ៉ាង ។ ក្រោយ​ពី​មាន​ក្រុម​អាជីវករ​នាំ​គ្នា​តវ៉ា​នៅ​មុខ​ស្នាក់​ការ​គយ​ថៃ លោក រង្សី ម៉ា​ន់​រ៉ូ​ម ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​រដ្ឋកិច្ច​ការ​ព្រំដែន​ថៃ និង​យុទ្ធ​សា​ស្គ្រ​ជាតិ បាន​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក ស្នើ​ឱ្យ​ដោះស្រាយ​ចំនួន​៧​ចំណុច និង​បន្ត​ប្រជុំ​នៅ​សាលាខេត្ត​ស្រះ​កែវ នា​រសៀល​ថ្ងៃ​ដដែល​នេះ ។

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៥ មាន​ពលរដ្ឋ​ខ្មែរ​ចូល​មក​កម្ពុជា​ចំនួន ១៤៩​នាក់​(​ស្រី​៦១​នាក់​) និង​ពលរដ្ឋ​ថៃ​ចេញពី​កម្ពុជា​ចំនួន​១៨៨​នាក់​(​ស្រី​១០២​នាក់​) តែ​មិន​មានការ​អនុញ្ញាត​ឱ្យ​ថៃ​នាំ​ទំនិញ​ចូល​ឡើយ ។

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​និយាយ​ថា បាល់ស្ថិត​លើ​ជើង​ខាង​ថៃ​ប៉ុណ្ណោះ បើក​ព្រំដែន​ទាំងអស់​ឡើង​វិញ ៥​ម៉ោង​ក្រោយ​យ៉ាង​យូរ​កម្ពុជា​នឹង​បើក​ឡើង​វិញ​តាម​ក្រោយ ។ មុន​នេះ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា កម្ពុជា​គ្រាន់តែ​បោះ​ដុំ​ភ្លើង​ឱ្យ​ថៃ​វិញ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ