ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ស្ពឺ​ លេចធ្លោ​ទទួល​គម្រោង​វិនិយោគ​ច្រើន​ជាងគេ​ក្នុង​កន្លះ​ឆ្នាំ​នេះ

8 ខែ មុន

រាជធានីភ្នំពេញ ៖ ខេត្តកំពង់ស្ពឺ​ គឺជា​ខេត្ត ​ដែល​ទទួល​គម្រោង​វិនិយោគ​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​ខ​២៥​រាជធានី​-​ខេត្ត ក្នុង​រយ​:​ពេល​កន្លះ​ឆ្នាំ​២០២៥​កន្លង​មកនេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ថ្ងៃ​ទី៧ ខែកក្កដា​ ។…

រាជធានីភ្នំពេញ ៖ ខេត្តកំពង់ស្ពឺ​ គឺជា​ខេត្ត ​ដែល​ទទួល​គម្រោង​វិនិយោគ​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​ខ​២៥​រាជធានី​-​ខេត្ត ក្នុង​រយ​:​ពេល​កន្លះ​ឆ្នាំ​២០២៥​កន្លង​មកនេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ថ្ងៃ​ទី៧ ខែកក្កដា​ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​និយាយ​ថា ​ក្នុង​រយៈ​ពេល ៦ខែដើមឆ្នាំ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៣៧៣​គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៨០០លាន​ដុល្លារ ​។

ចំណែក​ខេត្តកំពង់ស្ពឺ​ គឺ​ទទួល​គម្រោង​វិនិយោគ​រហូត​ដល់​៩២ គម្រោង បន្ទាប់​មក​ខេត្តស្វាយរៀង​ ទទួល​បាន​៨៥​គម្រោង​។ រីឯ​ទីក្រុង​ភ្នំពេញ​វិញ​ ទ​ទួល​បាន​៤០​គម្រោង​។ បន្ទាប់​មក​ទៀត ខេត្តកោះកុង ​ទទួល​បាន​៣៨​គម្រោង ចំណែក​ខេត្តតាកែវ ៣៧​គម្រោង​។ ខេត្ត​ព្រះ​សីហ​នុ ​ទទួល​បាន​៣២ គម្រោង ហើយ ខេត្តកណ្តាល​ ទទួល​បាន​២៥​គម្រោង ​។ ចំណែក​ខេត្ត​ដទៃ​ទៀត ​ទទួល​បាន​គម្រោង​ក្រោម​១០​គម្រោង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ