បន្ទាយមានជ័យ ៖ ស្ត្រីគថ្ល.ង់ម្នាក់ទៅឃ្វាលគោ អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងកិនដា.ច់ដៃដា.ច់ជើងស្លា.ប់ ដែលហេតុការណ៍នេះបានកើតឡើងនៅល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ។
ប្រជាពលរដ្ឋប្រាប់ថា ៖ នៅពេលស្ត្រីរងគ្រោះត្រូវរថភ្លើងកិនស្លា.ប់គាត់ជាមនុស្សគ ហើយថ្ល.ង់ទៀត បានទៅឃ្វាលគោ ហើយក៏អង្គុយលេងលើផ្លូវដែក នៅពេលរថភ្លើងមកពីក្រុងសិរីសោភ័ណទិសដៅទៅក្រុងប៉ោយប៉ែត បានកិនស្ត្រីរងគ្រោះដា.ច់ដៃ ដា.ច់ជើង បណ្តាលឱ្យស្លា.ប់ភ្លាមៗនិងកន្លែងកើតហេតុ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ ស្ត្រីរងគ្រោះដែលស្លា.ប់ដោយរថភ្លើងកិនបណ្តាលស្លា.ប់អាយុប្រមាណជាង៥០ឆ្នាំ ជាមនុស្សគ ហើយថ្ល.ង់ទៀតដែលរស់នៅភូមិកើតហេតុ នៅពេលនេះឃើញកម្លាំងជំនាញកំពុងចុះមកពិនិត្យឃើញថា ស្ត្រីរងគ្រោះគាត់អង្គុយលេងលើផ្លូវ នៅពេលទៅឃ្វាលគោ ត្រូវរថភ្លើងកិ.នស្លា.ប់ ក្រោយពិនិត្យហើយអោយរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅ ដើម្បីដឹកស.ពទៅធ្វើបុណ្យតាមប្រពៃណីយ ។
គួររំលឹកថា ៖ នៅខេត្តបន្ទាយមានជ័យ ជនរងគ្រោះដែលត្រូវរថភ្លើងបុ.កបណ្តាលកើតជារើយៗ មានក្រុងសិរីសោភ័ណ មាន២ទៅ៣ករណីមានអ្នករងរបួស និងស្លា.ប់ ហើយស្រុកអូរជ្រៅទើបឃើញ១ករណីបណ្តាល ឱ្យជនរងគ្រោះស្លា.ប់ នឹងកន្លែង ភាគច្រើនជនរងគ្រោះជាមនុស្សគ ហើយថ្ល.ង់ទើបរថភ្លើងបុកហើយកិន ៕
ចែករំលែកព័តមាននេះ