កម្ពុជានិងអាមេរិកនឹងជួបចរចាទល់មុខគ្នាផ្ទាល់អំពីបញ្ហាពន្ធនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប្រទេសអាមេរិក ចាប់ពីថ្ងៃទី១៤ ដល់១៥ ខែឧសភា ខាងមុខនេះ។
នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី២ ខែ ឧសភា ស្តីពីវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។
សេចក្តីប្រកាសនោះបានអោយដឹងថា ការចរចានឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ។
ប្រទេសកម្ពុជាបានស្នើសុំចរចាជាមួយអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធចំនួន៤៩ភាគរយ ចំពោះទំនិញកម្ពុជាដែលចូលទីផ្សារអាមេរិក ខណ:ប្រទេសផ្សេងៗជាច្រើនទៀតក៏រងសម្ពាធពន្ធនេះដែរ។
ប៉ុន្តែក្រោយមក លោកត្រាំបានប្រកាសផ្អាកសម្រាប់រយ:ពេល៩០ថ្ងៃ ដើម្បីទុកពេលសម្រាប់ការចរចា ៕

ចែករំលែកព័តមាននេះ