ខេត្តក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តរេចង្កូតទៅគៀនិងម៉ូតូ មួយគ្រឿង បណ្តាលឱ្យស្លាប់ទាំងគ្រួសារ មានឪពុក.ម្ដាយ.និងកូនតូចៗចំនួន២នាក់ យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តគៀម៉ូតូបង្កឱ្យមានមនុស្សស្លាប់ទាំងគ្រួសារនោះបានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ត្រង់ទីតាំងចំនុចស្ពានព្រែកឆ្លូង ស្ថិតក្នុងភូមិសំរង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងដោយរថយន្តម៉ាកហុីយ៉ានដាយពណ៌សពាក់ស្លាក់លេខត្បូងឃ្មុំ3A3218.មានទឹសដៅពីជើងទៅត្បូងក្នុងស្ថានភាពផ្លូវកោងរេចង្កូតទៅគៀម៉ូតូមួយគ្រឿង។
អ្នកបើកបរថយន្តដោយឈ្មោះម៉ៅរ៉ានី ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិខ្មែឥស្លាម មានទីលំនៅភូមិអូរពីរ ឃុំថ្មពេជ្រ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ។
រថយន្តបើកបរក្នុងស្ថានភាពផ្លូវកោងរេចង្កូតទៅគៀម៉ូតូក្នុងទឹសដៅបញ្ច្រាសគ្នា.ហើយក៏ព្យាយយាមបើកបររត់គេចតែត្រូវសមត្ថកិច្ចចរាចរណ៍ស្ទាក់ចាប់បាននៅទីរួមស្រុកស្នួលខេត្តក្រចេះ.។
ឯម៉ូតូម៉ាកហុងដាC125.ពាក់ស្លាកលេខក្រចេះ1E0786បើកបរដោយឈ្មោះបញ្ញាភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរស់នៅភូមិសង្គមឃុំសណ្តាន់ស្រុកសម្បូរខេត្តក្រចេះមានពាក់មួកសុវត្ថភាពស្លាប់នៅនិងកន្លែងកើតហេតុអ្នករួមដំណើរទី១.ឈ្មោះដាចន្នីភេទស្រីអាយុ២៣ឆ្នាំពាក់មួកសុវត្ថភាពត្រូវជាប្រពន្ធស្លាប់នៅនិងកន្លែងកើតហេតុ។
អ្នករួមដំណើទី២ឈ្មោះបញ្ញា ស្រីនិត អាយុ២ឆ្នាំ អត់មួកសុវត្ថភាពត្រូវជាកូនស្លាប់នៅកន្លែងកើតហេតុ។ អ្នករួមដំណើទី៣-ឈ្មោះបញ្ញាសុខណាភេទប្រុសអាយុមួយខែស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះទាំងគ្រួសារធ្វើដំណើរពីទីរួមស្រុកស្នួលឆ្ពោះទៅខេត្តក្រចេះក៏ជួបគ្រោះថ្នាក់ស្លាប់ទាំងគ្រួសារតែម្តង។
សាកសពសមត្ថកិចរាចណ៍បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាប្រពែណី។
អ្នកបើកបររថយន្តត្រនគបាលចរាចរណ៍ឃាត់ខ្លួនបណ្តោះអាសន្នរងចាំចាត់តាមច្បាប់ចរាចរណ៍ផ្លូវគោគ។
ឯរថយន្តបង្ករនិងម៉ូតូរក្សារទុកនៅអធិការដ្ឋាននគបាលស្រុកស្នួលរងចាំដោះស្រាយតាមក្រោយ៕






ចែករំលែកព័តមាននេះ