ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់បុរសម្នាក់បណ្ដាលឱ្យស្លា.ប់ក្រោយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈមានទំនាស់ក្នុងហាងខារ៉ាអូខេ

10 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ ការ​សាកសួរ​របស់​តុលាការខេត្ត​កំពង់ឆ្នាំង​លើ​សំណុំរឿង​កា​.​ប់​យុវជន​ម្នាក់ បណ្តាល​ឱ្យ​ស្លា​.​ប់ ក្រោយ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដែល​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​២៧…

ខេត្តកំពង់ឆ្នាំង ៖ រហូត​ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ ការ​សាកសួរ​របស់​តុលាការខេត្ត​កំពង់ឆ្នាំង​លើ​សំណុំរឿង​កា​.​ប់​យុវជន​ម្នាក់ បណ្តាល​ឱ្យ​ស្លា​.​ប់ ក្រោយ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដែល​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ ក្នុង​ហាង​ផឹកស៊ី​ខារ៉ាអូខេ​បង្កប់​សេវា​បម្រើ​កម្សាន្ត​មួយ​កន្លែង មាន​យីហោ​ឈ្មោះ ហ៊ា​ជឺ​បាត់​សេត 168 ក្នុងភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ខណៈ​ដែល​មនុស្ស​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​សាកសួរ ។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា​នេះ ។

ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ដែល​ធ្វើ​ការងារ​នេះ និង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លា​.​ប់​ក្រោយ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឈ្មោះ ព្រឿ​ង វិសាល អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ចំណែក​ជន​ដៃដល់​ក្នុង​អំពើ​ឃា​.​តក​ម្មកា​.​ប់ស​ម្លា​.​ប់​នេះ មានឈ្មោះ ឆាយ វុ​ទ្ធី អាយុ​៣៣ ឆ្នាំ​មាន ទីលំនៅ​ភូមិ​ក្រាំង​ល្វា ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ជា​អ្នកបម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​ខាងលើ ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ សឿ​ន វណ្ណ​ថន អាយុ​៣៧​ឆ្នាំ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​ជាមួយនឹង​បងប្អូន មិត្តភក្តិ មាន​ក្មេង​ចាស់​ប្រុ​ស្រី សរុប​១៣​នាក់ បាន​នាំ​គ្នា​មក​ពី​រាជធានី​ភ្នំពេញ មក​លេង​ចម្ការ​នៅផ្ទះ​បងប្អូន មាន​ទីលំនៅ​ភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ដែល​មាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ពី​ហាង​ផឹកស៊ី​យីហោ ហា​ជឺ​បាត់​សេ​ដ 168 ។

ពេល​មក​ដល់​ចម្ការ​របស់​បងប្អូន​នៅ​ភូមិ​ដំណាក់​កី នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១១​ថ្ងៃត្រង់ បាន​នាំ​គ្នា​ហូប​បាយ និង​ផឹកស៊ី​រហូត​ដល់​ម៉ោងជាង​៣​រសៀល ក៏​បែកគំនិត​បបួល​គ្នា​៣-៤ បួន​នាក់ ទៅ​ផឹកស៊ី​ក្នុង​ខារ៉ាអូខេ យីហោ​ខាងលើ ។ ក្នុង​ពេល​ផឹកស៊ី​នៅ​ខារ៉ាអូខេ ក្នុង​បន្ទប់​៩៩៩៩ មាន​ស្រី​កំដរ​ចំនួន​២​នាក់ ។ លុះ​ក្រោយមក​មាន​ម្នាក់ និយាយ​ត្រូវ​ថ្លៃ​គ្នា​ជាមួយ​ស្ត្រី​អ្នក​កំដរ​ក៏​ចេញ​ទៅ​ដេក​ក្នុង​បន្ទប់​បាត់​ទៅ ។

បន្ទាប់​មក​ក៏​បាន​គិតលុយ​អស់​តម្លៃ​៣៦​ម៉ឺន​រៀល ។ ពេល​ចេញ​មក​ក្រៅ មាន​យួរ​ប៊ី​យ៉ា និង​ម្ហូប​ក្លែម​ដែល​នៅ​សល់​ត្រឡប់​មក​វិញ ។ ប៉ុន្តែ​ភ្លាម​នោះ មាន​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ភាគី​ខាង​ជន​រង​គ្រោះ​ដែល​មក​ពី​រាជធានី​ភ្នំពេញ បាន​ចេញ​មក​តាម​ក្រោយ ហើយ​បាន​ប្រាប់​គ្នា​គេ​ថា ឃើញ​ថៅកែ​ហាក់​ឡូឡា​ដូច​ចង់​រករឿង​យើង ក្រោយមក​ក្រុម​អ្នក​ដែល​មក​ពី​រាជធានី​ភ្នំពេញ បាន​ត្រឡប់​ទៅ​វិញ​សួរ​រក​ថៅកែ ហើយ​ថៅកែ​ឈ្មោះ សឿ​ន វណ្ណ​ថន ឆ្លើយ​ថា ខ្ញុំ​ជា​ថៅកែ មានការ​អី? បន្ទាប់​មក​ភាគី​ខាង​មក​ពី​រាជធានី​ភ្នំពេញ សួរ​ថា ម៉េច​រករឿង​ពួក​ខ្ញុំ?

ហើយ​ថៅកែ​ឆ្លើយ​វិញ​ថា ៖ មាន​ថា អី​ធ្វើ​ខ្លួនឯង​ដឹង​ហើយ ….​។ រួច​ក៏​ឈ្លោះប្រកែក​គ្នា​នឹង​ឈាន​ដល់​ការ​ប្រតាយ​ៗ​គ្នា ដោយ​ភាគី​មក​ពី​ភ្នំពេញ​មាន​ដុំ​ថ្ម ភាគី​ម្ចាស់​ហាង​មាន​ដំបង ។ ភ្លាម​នោះ​មានឈ្មោះ ឆាយ វុ​ទ្ធី ដែល​ជា​អ្នកបម្រើ​ការងារ​នៅ​ទីនោះ​បាន​ទាញ​កាំ​បិ​.​ត​ផ្គា​.​ក់ ស្ទុះ​មក​កា​.​ប់​ជន​រង​គ្រោះ ឈ្មោះ ព្រឿ​ង វិសាល ចំ​ក្បាល​ផ្នែក​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ និង​បាន​ស្លា​.​ប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ក្រោយ​ពេល​កើតហេតុ ជន​ដៃដល់​ឈ្មោះ ឆាយ វុ​ទ្ឋី បាន​រត់គេច​ខ្លួន ចំណែក​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ទី​១ ម្ចាស់​ហាង​ឈ្មោះ សឿ​ន វ៉ា​ន់​ថន ទី​២​ឈ្មោះ​សឿ​ន ប៊ុ​ន​ធឿ​ន អាយុ​៥០ ឆ្នាំ ត្រូវជា​បង​ម្ចាស់​ហាង ជា​អ្នក​ធ្វើ​កញ្ចុះ​ផឹកស៊ី ដែល​បាន​ចូលរួម​ប្រតាយប្រតប់​គ្នា ទី​៣ នារី អាយុ​១៨​ឆ្នាំ ។

តាម​ប្រភព​ក្រៅផ្លូវការ​ថា អំពើ​ឃា​.​តក​ម្មកា​.​ប់ស​ម្លា​.​ប់​នេះ​ផ្តើម​ចេញពី​ថៅកែ​រករឿង​នារី ដែល​ទៅ​ជាមួយ​ភ្ញៀ​រ​យូរ​ធ្វើ​ឱ្យ​ភ្ញៀវ​នៅ​ខាងក្រៅ​ចាំ​យូរ និង​ខ្លះទៅ​លួច​មើល​ធ្វើ​ឱ្យរ​ញ៉េ​រ​ញៃ ។ ប៉ុន្តែ​ពេល​ស្រែក​រករឿង​នារី​ជា​កូនចៅ ត្រូវ​ភ្ញៀវ​ម្នាក់​ដែល​មក​ពី​ភ្នំពេញ ឮ​យល់​ច្រឡំ​ថា​ថៅកែ​រករឿង​ពួក​ខ្លួន​ទើប​ទៅ​ប្រាប់​ក្រុម​ខ្លួន​ក៏​កើតជា​ទំនាស់​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ