ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកកង់បីសុខ​ៗ ស្រាប់តែ​ងងឹ.តមុខ រេ​ចង្កូត​ទៅ​បុ.ក​ឡាន​ក្រឡា.ប់​ផ្ងារជើង ក្បែរគល់ស្ពានអ្នកលឿង

1 ថ្ងៃ មុន
  • កណ្តាល

ខេត្ត​ព្រៃវែង ៖ កង់បី​មួយ​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង​នៅ​កណ្ដាលផ្លូវ ក្បែរ​គល់​ស្ពាន​អ្នក​លឿង​ដោយសារ​តែ​ជិះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង 6 និង…

ខេត្ត​ព្រៃវែង ៖ កង់បី​មួយ​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង​នៅ​កណ្ដាលផ្លូវ ក្បែរ​គល់​ស្ពាន​អ្នក​លឿង​ដោយសារ​តែ​ជិះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង 6 និង 40 នាទី​ព្រឹក ថ្ងៃ​ទី 2 ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ 1 ត្រង់​ចំណុច​ក្បែរ​គល់​ស្ពាន​អ្នក​លឿង ហៅ​ស្ពាន ត្សឹ​បា​សា ដែល​ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​ព្រែក​ខ្សាយ ( ក ) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទី​មួយ​ឈ្មោះ​វែ​ន​បុត​ភេទ​ប្រុស​អាយុ 59 ឆ្នាំ ( ប្ដី ) រង​របួស​ដាច់​ប្រអប់ ជើង​ខាងឆ្វេង និង​ដាច់​រលាត់​ខ្លួនប្រាណ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជួន ថា អាយុ 59 ឆ្នាំ​រង​របួស​ផ្នែក​ចង្កេះ​និង​ពក​ក្បាល អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ឆ្កែ​ស្លាប់ ឃុំ​ជី​ឆ្មា ស្រុក​ត្រាំ ខេត្តតាកែវ រីឯ​រថយន្ត​ម្ខាង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​បើកបរ​ដោយ​ឈ្មោះ ហង់ សា​វី ភេទ​ប្រុស អាយុ 38 ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រុំ​ខេត្តស្វាយរៀង​។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ វ៉ែន ប៊ុត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បើក pass app ដឹក​ប្រពន្ធ​ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​អ្នក​លឿង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ងងឹតមុខ ធ្វើ​ឱ្យ​កង់បីរេ​ចង្កូត​ជ្រុល​ទៅ​បុក​ជញ្ជាំង​រថយន្ត​សាំ​យ៉ុ​ង ដែល​បើក​មក​បញ្ច្រាស់​ទើស​គ្នា បណ្ដាល​ឲ្យកង់បីរបស់​គាត់ ក្រឡាប់​ផ្ងារជើង​តែ​ម្ដង​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ជួយ​សម្រួល​ចរាចរណ៍ និង​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ ទៅ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ ដោយឡែក​ភាគី​ខាង​រថយន្ត ដោយសារ​គ្មាន​រង​របួស ហើយ​មិនមែន​ជា​អ្នក​បង្ក សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខតែ​ម្ដង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ