ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​អាជ្ញាធរ​ទទួល​អំណោយ​បង្គន់​អនាម័យ​ពី​សប្បុ​រស​ជន​ជូន​ជនភៀសសឹក

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​នៅ​តាម​មណ្ឌល​សុវត្ថិភាព នៅ​ក្នុង​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹកនិង​ដើម្បី​ជួយ​សម្រាល​ពី​បញ្ហា​អនាម័យ​ជូន​បងប្អូន​ដែល​បាន​ជម្លៀស​ខ្លួន​ពី​បណ្ដា​ខេត្ត​ជាប់​តំបន់​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ មក​កាន់​ទីកន្លែង​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​នោះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ធ្វើការ​ផ្គត់ផ្គង់​ទឹក​ស្អាត ការ​ផ្តល់​ជូន​ធុង​ចម្រោះ​និង​បង្គន់​អនាម័យ ដែល​សុទ្ធ​សឹង​ជា​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រើប្រាស់ ។…

ខេត្តសៀមរាប ៖ ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​នៅ​តាម​មណ្ឌល​សុវត្ថិភាព នៅ​ក្នុង​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹកនិង​ដើម្បី​ជួយ​សម្រាល​ពី​បញ្ហា​អនាម័យ​ជូន​បងប្អូន​ដែល​បាន​ជម្លៀស​ខ្លួន​ពី​បណ្ដា​ខេត្ត​ជាប់​តំបន់​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ មក​កាន់​ទីកន្លែង​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​នោះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ធ្វើការ​ផ្គត់ផ្គង់​ទឹក​ស្អាត ការ​ផ្តល់​ជូន​ធុង​ចម្រោះ​និង​បង្គន់​អនាម័យ ដែល​សុទ្ធ​សឹង​ជា​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រើប្រាស់ ។

ជាក់​ស្តែក កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ លោក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បាន​នាំ​យក​បង្គន់អនាម័យ​ចំនួន​៥០ ទៅ​ប្រគល់​ជូន​ដល់​រដ្ឋបាល​ខេត្ត ដើម្បី​ចាត់ចែង​សាងសង់​បន្ទប់​បង្គន់​ជូន​ដល់​បងប្អូន​ជនភៀសសឹក នៅ​តាម​មណ្ឌល​ដែល​មានការ​ខ្វះខាត​បង្គន់​អនាម័យ​ប្រើប្រាស់ ។

លោក ណ​ម ពិសិដ្ឋ បាន​ថ្លែង​ថា ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ភៀស​សឹក​នៅ​តាម​មណ្ឌល​សុវត្ថិភាព​ជា​ការ​រស់នៅ​ប្រមូលផ្តុំ​នេះ តែងតែ​ជួប​នូវ​បញ្ហា​សុខភាព អនាម័យ និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន ។ ដោយ​មើលឃើញ​ពី​បញ្ហា​សុខភាព​អនាម័យ​នេះ​ហើយ ទើប​រូប​លោក​និង​ក្រុម​គ្រួសារ រួម​នឹង​មន្ត្រីរាជការ​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បាន​ផ្តល់​បង្គន់​អនាម័យ​ដល់​រដ្ឋបាល​ខេត្ត ដើម្បី​យក​ទៅ​សាងសង់​ជូន​នៅ​តាម​មណ្ឌល ដែល​ខ្វះខាត​បង្គន់​អនាម័យ​ប្រើប្រាស់ ។

ក្នុង​ឱកាស​នោះ លោក យុន លី​ន​ណេ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​កោតសរសើរ​នូវ​ទឹកចិត្ត​របស់​លោក ណ​ម ពិសិដ្ឋ និង​សហការីក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ និង​ដើម្បី​លើកកម្ពស់​អ​នា
ម័​យ​បរិស្ថាន និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ ព្រមទាំង​ដើម្បី​ធានា​សុវត្ថិភាព សេចក្តី​ថ្លៃថ្នូរ និង​សុខុមាលភាព​ដល់​គ្រួសារ​ដែល​ផ្លាស់​ទី​មក​នៅ​តាម​មណ្ឌល​សុវត្ថិភាព​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ