ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអគ្គីលេបត្របាក់ផ្ទះបោកគក់ខោអាវ អស់មិនស្ទើរ នៅខណ្ឌ​ពោធិ៍​សែន​ជ័យ

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​អគ្គី​បាន​ឆាបឆេះ​ផ្ទះ​បោកគក់​ខោអាវ​មួយ​កន្លែង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ផ្ទះ​ខាងលើ រួម​ទាំង​ទ្រព្យសម្បត្តិ និង​សម្ភារៈ​នៅ​ក្នុង​នោះ​មួយ​ចំនួន​ផង រង​ការ​ខូចខាត បណ្ដាល​មក​ពី​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី និង​ពុំ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ ឬ​ក៏​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ផ្សេង​ដែល​ស្ថិត​នៅ​ជិត​ៗ​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ព្រះ​អគ្គី​បាន​ឆាបឆេះ​ផ្ទះ​បោកគក់​ខោអាវ​មួយ​កន្លែង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ផ្ទះ​ខាងលើ រួម​ទាំង​ទ្រព្យសម្បត្តិ និង​សម្ភារៈ​នៅ​ក្នុង​នោះ​មួយ​ចំនួន​ផង រង​ការ​ខូចខាត បណ្ដាល​មក​ពី​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី និង​ពុំ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ ឬ​ក៏​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ផ្សេង​ដែល​ស្ថិត​នៅ​ជិត​ៗ​នោះ​ឡើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​រង​ការ​ឆាបឆេះ​នោះ ជា​ប្រភេទ​សំណង់​ថ្ម​ដំបូល​ប្រក់​ស័ង្កសី​ទំហំ​០៦​ម៉ែត្រ​x០៩​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​អៀង គឹ​ម​ហ៊​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បោកគក់​ខោអាវ ។

ដោយឡែក ទ្រព្យសម្បត្តិ និង​សម្ភារៈ​ដែល​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​នោះ​រួម​មាន ម៉ូតូ​ចំនួន​០២​គ្រឿង​,​កង់​អា​គុយ​០១​គ្រឿង​,​ម៉ា​សុ​ន​ភ្លើង​០២​គ្រឿង​,​ទូរ​ទឹកកក​០៣​គ្រឿង​,​និង​ម៉ាស៊ីន​បោកគក់ ខោអាវ​ចំនួន​០៥​គ្រឿង ។

សមត្ថកិច្ច​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​ឆាបឆេះ​នេះ មូលហេតុ បណ្ដាល​មក​ពី​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី ខណៈនោះ​ម្ចាស់ផ្ទះ​រួម​ទាំង​សមាជិកគ្រួសារ​ទាំងអស់​បាន​នាំ​គ្នា​រត់​ចេញ រួច​ទើប​គ្មាន​គ្រោះថ្នាក់ ហើយ​ភ្លាម​ៗ​នោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​យក​ធុង​ដក​ទឹក​ជះ និង​យក​ទុយោ​បាញ់​ទឹក​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​មិន​ឈ្នះ​ឡើយ ។

ដោយឡែក កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច នៅ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ក៏​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ និង​បាន​សុំ​ជំនួយ​ពី​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​កាន់​ទីនោះ​ជួយ​ពន្លត់ភ្លើង ។

សមត្ថកិច្ច​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ក្នុង​ការ​ពន្លត់ភ្លើង​នោះ​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​០២​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២ រថយន្ត​ស្មើនឹង​១២​ម៉ែត្រគូប ។

រថយន្ត​ជំនួយ​មក​ពី​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង លេខ​៩១១ មួយ​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១ រថយន្ត​ស្មើនឹង​០៦​ម៉ែត្រគូប ហើយ​បាន​ពន្លត់​ចប់​នៅ​ម៉ោង​០៤​និង​៥៥ នាទី​ព្រឹក​ថ្ងៃ ខែ​ឆ្នាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ