ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប៊ិះ​ដាច់​ជើង​ម្ខាង​យ៉ាង​ស្រៀវ​លើ​ស្ពាន​កំពង់បាយ​ថ្មី

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសស្ទើតែ​​ដាច់​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​លើ​ស្ពាន​កំពង់បាយ​(​ស្ពាន​ថ្មី​) ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង…

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសស្ទើតែ​​ដាច់​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​លើ​ស្ពាន​កំពង់បាយ​(​ស្ពាន​ថ្មី​) ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​ដឹក​សំរាម​ម៉ាក​KIA ព​ណ៍​ត្រួយ​ចេក គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ អ៊ុ ផា​នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ត្រើង ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវ​សមត្ថ​កិច្ច​​ឃាត់ខ្លួន ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ជ​-៧៨៨៣ ភព​១ បើកបរ​ដោយ​ឈ្មោះ​ប៊ូ ម៉េ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ស្នំ​ប្រាំពីរ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត បាន​រង​របួស​ស្ទើរ​តែ​ដាច់​ជើង​ឆ្វេងយ៉ាង​​ធ្ងន់ធ្ងរ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​សំរាម​បើកបរ​ឡើង​ស្ពាន​កំពង់បាយ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ត្រង់​ចំណុច​ខាងលើ ដោយត្រូវ​​ចុះ​ចំណោត​ស្ពាន ស្រាប់តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ជាប់ ហើយ​អ្នកបើកបរ​បាន​កាច់​ចង្កូតរថយន្ត​ទៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​បុក​ម៉ូតូ​និង​កិន​ជើង​អ្នកបើកបរ​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ដែរ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួសស្ទើរ​តែ​​ដាច់​ជើង​ឆ្វេង​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ធ្ងន់ រីឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ស្រាល​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកប​រថយន្ត ព្រមទាំង​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់ ការិយាល័យ​ចរាចរ​ផ្លូវ​គោ​គ​នៃ​ស្នងការ​ខេត្ត ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ