ចុះ​ឡោម​ព័​ទ្ធហាង​ខារ៉ា​អូ​ខេ ក្រោយ​​ភ្ញៀវ​លាយថ្នាំឱ្យ​ក្រុម​​នារី​ផឹក ស្លាប់ម្នាក់​ និង​ធ្ងន់-ស្រាលច្រើននាក់​


ខេត្ត​កណ្តាល​ ៖ ​ សមត្ថកិច្ច​ចម្រុះ​មាន​ទាំង​កម្លាំង​នគរបាល ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លើក​ដែក ខេត្តកណ្តាល និង​មានការ​ចូលរួម​សម្របសម្រួល​នីតិវិធី​ដោយ​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង បាន​​ចុះ​ឡោម​ព​ទ្ធ័ និង​ឆែកឆេរ​ទីតាំង​ហាងម៉ីម៉ីសាច់អាំង និង​​ខារ៉ា​អូ​ខេ ក្រោយ​​​​មាន​ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ដាក់​ថ្នាំលាយ​ជាមួយភេសជ្ជៈ​ឱ្យ​ក្រុមនារី​ជា​បុគ្គលិក​ហាងខារ៉ាអូខេផឹក​ បណ្តាល​ឱ្យស្លាប់​ម្នាក់ និង​​ស្ថិត​ក្នុងអាការៈធ្ងន់ស្រាល​ចំនួន​៣នាក់​។

ហេតុការណ៍​ចុះ​ឡោម​ព​ទ្ធ័ និង​ឆែកឆេរ​ខាងលើ​នេះ​បានធ្វើឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ ​ហាងម៉ីម៉ីសាច់អាំង និង​​ខារ៉ា​អូ​ខេ បន្ទប់​លេខ​៧៧៧៧ ស្ថិត​ក្នុងភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លេ​ី​ក​ដែក​ ខេត្តកណ្តាល​។

ក្រុមនារីជា​ជន​រង​គ្រោះ​ទាំង​៤​នាក់​​ខាងលើ​ រួម​មាន ១-​ឈ្មោះ អុ​ិ​ច ច​ន្នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ ជា​បុគ្គលិក​ខារ៉ា​អូ​ខេ​ម៉ី​ម៉ី ​បាន​ស្លាប់​ ២-​ឈ្មោះ​សន ស្រី​នា ភេទ​ស្រី អាយុ២៦​ឆ្នាំ ​ជា​បុគ្គលិក​​ខា​​រ៉​អូ​ខេ​ម៉ី​ម៉ី ​ស្ថិត​ក្នុង​អាកា​រៈ​ធ្ងន់​ធ្ងរកំពុង​សង្គ្រោះ​បន្ទាន់​ ​៣-​ឈ្មោះ រ៉ា សំណាង ភេទស្រី​ អាយុ​២១​ឆ្នាំ ​ជា​បុគ្គលិក​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី​ ​ស្ថិត​ក្នុង​អាការៈស្រាល​ និង​​៤-​ឈ្មោះ ជា សម្ផស្ស ភេទ​ស្រី អាយុ១៨​ឆ្នាំ ​ជា​បុគ្គលិក​​ខា​​រ៉ា​អូ​ខេ​ម៉ី​ម៉ី ​ស្ថិត​ក្នុង​អាការៈស្រាល​ ។ជ នរងគ្រោះ​​ទាំង​៤​នាក់​ខាងលើ ស្នាក់​នៅ​ហាង​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ស្ថិត​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។

ចំណែកជនសង្ស័យ​៥​នាក់ ក្នុងនោះ ​១-​ឈ្មោះ ទឹម វឌ្ឍនៈ ​ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ ​ជា​​នគរបាល​ច្រក​ទ្វា​រអន្តរជាតិ​ក្អម​សំណរ​ ត្រូ​វ​​ឃាត់ខ្លួន​ ​២-​ឈ្មោះ​ច​ន្ត្រា វ​ណ្ណះ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ​ជា​នគរ​បាល​ច្រក​ទ្វា​រអន្តរជាតិ​ក្អម​សំណរ​ ត្រូវ​ឃាត់ខ្លួន ៣-​ឈ្មោះ កែវ វឌ្ឍនៈ​ពូន ភេទ ប្រុស ​អាយុ​២៧​ឆ្នាំ ​ជា​​នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ ​ត្រូវ​​ឃាត់ខ្លួន​ ។ ​ជនសង្ស័យ​ទាំង៣​នាក់​ស្នាក់​នៅ​ក្នុង​ប៉ុស្តិ៍​ច្រក​ទា្វរ​អន្តរជាតិ​ក្អម​សំណរ ​៤-​ឈ្មោះ វ៉ា​ន់ ជី​វ័​ន្ត ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ជា​កម្មករ ត្រូវ​​ឃាត់ខ្លួន​ និង​​៥-​ឈ្មោះ វ​ណ្ណា ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ជាអ្នក​​រត់​តាក់ស៊ី​ បានរត់​គេចខ្លួន​​បាត់​។

វត្ថុ​តាងដែលសមត្ថកិច្ច​​ចាប់​យក​រួម​មាន​​ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់​១​កញ្ចប់​តូច​ (​ពុំ​ដឹង​ជា​ថ្នាំ​អ្វី​)​, ​ដប​ទឹកបរិ​សុទ្ធ​មាន​បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង​ (​ពុំ​ដឹង​ថ្នាំ​អ្វី​)​ និង​​សំបក​កញ្ចប់​កៅ​អៀ​ក​រូប​ខ្លា​ពណ៌​លឿង​ចំនួន​១​។

​គួររំលឹកថា ​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ២០១៩​​ ​​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​បាន​ចូល​ទៅ​ច្រៀង​កា​រ៉ា​អូ​ខេ​នៅ​ហាង​ម៉ី​ម៉ី​ បន្ទប់​លេខ​៧៧៧៧​ ស្ថិត​នៅ​ភូមិ​ក្អម​សំណរ​ក្រោម​ ដោយ​មាន​​នារី​ជាបុគ្គលិកហាងខារ៉ាអូខេ​មក​កំដចំនួន​​៤​នាក់ ។

តាមប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែលជា​កន្លះ​ម៉ោង ស្រាប់តែ​ជនសង្ស័យ​​ឈ្មោះ​ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ​ចំនួន​២​ដប​ (​ពុំ​ដឹង​ថ្នាំ​អ្វី​)​ មាន​ទំហំ​ប៉ុន​ម្រាមដៃ​មក​លាយ​ជាមួយ​ភេសជ្ជៈ​​ បន្ទាប់ពី​លាយ​រួច ជនសង្ស័យ​​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូច​ដើម្បី​ឲ្យ​​នារី​កំដរ​រៀង​ៗ​ខ្លួន​ផឹក លុះ​បានប្រហែល​ជា​៥​ទៅ​៦​នាទី ក៏​ស្រាប់តែ​នារីកំដរ​មាន​អាកា​រៈ​ធ្វើទុក្ខ​ ហើយ​ក៏​ដឹង​ដល់​ម្ចាស់​ហាង​រាយការណ៍​មក​សមត្ថកិច្ច ​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤នាក់ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​និង​​ចាត់ការ​​តាម​នីតិវិធី ចំណែកជនសង្ស័យម្នាក់ទៀត​បានរត់គេចខ្លួនបាត់៕ (កែសម្រួលដោយ ៖ ធីតា​)​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ