ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹ.ង​កូន​​តូច​ចា.ក់​សាប៊ូ​ចោល ម្តាយចុង​វា.យ​​ទាត់​ធាក់​​រហូត​ស្លា.ប់ រួច​យក​ស.ព​បម្រុង​ទៅ​​បូជា​នៅ​វត្ត​ បំបាត់ភស្តុតាង​ទៀត

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ជា​ម្ដាយចុង​​ម្នាក់ ខណៈ​ប្ដី​ចេញ​ទៅ​ធ្វើការ​បាត់ ខឹង​កូនប្រុស​ទើបតែ​អាយុ​២​ឆ្នាំ​ចាក់​សាប៊ូ​ចោល ក៏​វាយ​ទាត់​ធាក់​និង​ចាប់​រុញ​បោក​ផ្ទប់​ជញ្ជាំង រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​មក​យក​សព​បម្រុង​​ទៅបូជា​ចោល​នៅ​វត្ត​បំបាត់ភស្តុតាង​ទៀត ។ ប៉ុន្តែ​ដោយសារ​តែ​មានការ​សង្ស័យ​ថា​ក្មេង​ប្រុស​តូច​នោះ​ស្លាប់​មិន​ប្រក្រតី លោកតា​អាចារ្យ​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល…

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ជា​ម្ដាយចុង​​ម្នាក់ ខណៈ​ប្ដី​ចេញ​ទៅ​ធ្វើការ​បាត់ ខឹង​កូនប្រុស​ទើបតែ​អាយុ​២​ឆ្នាំ​ចាក់​សាប៊ូ​ចោល ក៏​វាយ​ទាត់​ធាក់​និង​ចាប់​រុញ​បោក​ផ្ទប់​ជញ្ជាំង រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​មក​យក​សព​បម្រុង​​ទៅបូជា​ចោល​នៅ​វត្ត​បំបាត់ភស្តុតាង​ទៀត ។ ប៉ុន្តែ​ដោយសារ​តែ​មានការ​សង្ស័យ​ថា​ក្មេង​ប្រុស​តូច​នោះ​ស្លាប់​មិន​ប្រក្រតី លោកតា​អាចារ្យ​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ទើប​ដឹង​ថា​ជា​រឿង​ឃាតកម្ម រួច​ក៏​ឃាត់ខ្លួន​ម្ដាយចុង​ចិត្តខ្មៅ​នោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​២ ជាន់​ទី​២ ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ ពោធិ៍​សែន​ជ័យ ភ្នំពេញ ។

ស្ត្រី​ជា​ម្ដាយចុង​ដែល​ជា​ឃាតករ ឈ្មោះ ហឿ​ន ស្រី​ណៃ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ភូមិ​ប្រាសាទ ឃុំ​តុង​រ៉ុ​ង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ មាន​ប្ដី​ឈ្មោះ​ទេព វណ្ណ​ឌី អាយុ​២២​ឆ្នាំ​មុខរបរ​ព្រូ​រថយន្ត ចំណែក​កូនប្រុស​ចុង​ដែល​ត្រូវ​បាន​វាយ​សម្លាប់​ឈ្មោះ​ឌី ភក្ត្រា អាយុ​២​ឆ្នាំ ហើយ​គ្រួសារ​មួយ​នេះ​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

នគរបាល​បាន​ប្រាប់​ថា បុរស​ដែល​ជា​ឪពុក​បង្កើត​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធដើម ហើយ​បាន​យក​កូនប្រុស​ឈ្មោះ​ឌី ភក្ត្រា​នេះ​មក​នៅ​ជាមួយ ក្រោយ​ពី​លែងលះ​គ្នា​រួច ស្ត្រី​ជា​ប្រពន្ធដើម​ក៏​បាន​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​បាត់​ទៅ ។ លុះដល់​អំឡុង​ខែសីហា ឆ្នាំ​២០២៥ បុរស​នោះ​ក៏​បាន​យក​ស្ត្រី​ឈ្មោះ​ហឿ​ន ស្រី​ណៃ (​ឃាតករ​)​នេះ​ដែល​ជា​ស្រី​មេម៉ាយ​កូន​១​ដែរ មក​ធ្វើ​ជា​ប្រពន្ធចុង និង​រួម​រស់នៅ​ជាមួយ​គ្នា​រហូត​មក​ដល់​ថ្ងៃ​កើតហេតុ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ បុរស​ជា​ប្ដី​បាន​ចេញ​ទៅ​ធ្វើការ ដោយ​ទុក​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ​នេះ​នៅផ្ទះ​មើលថែ​ទាំ​កូន ហើយ​ក្រោយមក​កូនប្រុស​ចុង​ឈ្មោះ​ឌី ភក្ត្រា បាន​ទៅ​លេង​សាប៊ូ និង​ចាក់​សាប៊ូ​ចោល ។ ពេល​ឃើញ​បែប​នេះ​ស្ត្រី​ជា​ម្ដាយចុង​ចិត្ត​អប្រិយ ខឹង​ណាស់​ក៏​បាន​ក្ដិច​មួល ភ្លៅ ព្រមទាំង​វាយ​ទាត់​ធាក់​ចំ​ឆ្អឹងជំនី​រ​ក្រោម​ក្លៀក និង​ចាប់​បោក​កូនចុង​ផ្ទុប​ទៅ​នឹង​ជញ្ជាំង​បន្ទប់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ បន្ទាប់​មក​ទៀត​នាង​នេះ​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​សង្គ្រោះ​បន្ទាន់ដែរ​ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា​កូនប្រុស​ចុង​រូប​នេះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាង​ដឹក​សព​យក​ទៅ​កាន់​វត្ត​ព្រៃ​ស្ពឺ ដើម្បី​បូជា​បំបាត់ភស្តុតាង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ដោយសារ​តែ​មានការ​សង្ស័យ​ថា​ក្មេង​ប្រុស​តូច​នោះ​ស្លាប់​មិន​ប្រក្រតី ទំនង​មិន​មែន​ស្លាប់​ដោយ​ជំងឺ​ ទើប​លោកតា​អាចារ្យ​អត់​ហ៊ាន​បូជា រួច​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ។ ពេល​នោះ​ទើប​ដឹង​ថា​ជា​រឿង​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ស្ត្រី​ជា​ម្ដាយចុង បន្ទាប់​មក​នគរបាល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ដាយចុង​ចិត្តខ្មៅ​រូប​នោះ​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ស្ត្រី​ជា​ឃាតករ​រូប​នោះ​បាន​សារភាព​ប្រាប់​នគរបាល​ថា នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ០៦ និង​៣០​នាទី​ព្រឹក ប្តី​បាន​ចេញ​ទៅ​ធ្វើការ​បាត់ ហើយ​នាង​បាន​នៅ​ក្នុង​បន្ទប់​ជួល​មើល​កូនចុង​(​ក្មេង​ប្រុស​រង​គ្រោះ​) ។ ពេល​នោះ​កូនចុង​បាន​លេង​កន្ត្រក​សាប៊ូ ហើយ​បាន​ចាក់ចោល ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខឹង​ក៏​បាន​វ៉ៃ ក្តិច​មួល​ភ្លៅ បណ្ដាល​ឲ្យ​កូន​​ស្រែក​​យំ​ខ្លាំង​ៗ ខណៈនោះ​នាង​លួង​មិន​បាត់​យំ​សោះ ទើប​ទាត់​ថែម​១​ជើង​ទៀត និង​ទាញ​ដៃ​បោក​ផ្ទប់​ជញ្ជាំង​បន្ទប់ រួច​លើកដាក់​លើ​អង្រឹង ។ ក្រោយមក​ដោយ​កូនចុង​នេះ​យំ​ស្រែក​រហូត​ដល់​ទន់ដៃទន់ជើង​និង​ស្លេកស្លាំង ទើប​នាង​ហៅ​ម៉ូតូ​កង់​បី​ដឹក​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ តែ​ពេល​ទៅ​ដល់​ត្រូវ​គ្រូពេទ្យ​បញ្ជាក់​ថា ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​ដឹក​សព​មក​តម្កល់​ទុក​នៅ​វត្ត​ព្រៃ​ស្ពឺ ប៉ុន្តែ​មិន​ទាន់​បាន​បូជាសព​ផង ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នោះ​ហើយ នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សហការ​ណ៏​ជាមួយ​អង្គការ​ការពារ​កុមារ​(CPU)​បាន​ធ្វើ​កោសល្យវិច័យ ហើយ​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រូប​នោះ​ស្លាប់​ដោយសារ​ខ្សោះ​ឈាម បណ្តាល​មក​ពី​បែក​តម្រងនោម​ខាងឆ្វេង​ឈាម​ហូរ​ពេញ​ពោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ