រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគបាលខណ្ឌដង្កោ និងខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីបង្កហិង្សា ចំនួន២ករណីផ្សេងគ្នា ។
តាមនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ១០នាក់ ដែលប្រព្រឹត្តបទល្មើស០២ករណី ៖
ករណីទី១ ៖ កាប់នឹងវាយម៉ូតូឱ្យខូចខាត សម្ភារ នៅចំណុច ម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ។
ករណីទី២ ៖ ជាមុខសញ្ញាសេសសល់ ដែលប្រើកាំបិត និងដុំថ្ម កាប់ទៅលើម៉ូតូឱ្យខូចខាតម៉ូតូចំនួន០៤គ្រឿង នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវលេខ៥៦២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ៖
១- ឈ្មោះ ទ្រី វិឆៃ ហៅឆៃ ភេទប្រុស អាយុ១៧ឆ្នាំ
២- ឈ្មោះ សុខុនបញ្ញាស័ក្ក ហៅស័ក្ក ភេទប្រុស អាយុ ១៦ឆ្នាំ
៣- ឈ្មោះ វ៉ឹង ច្រង់ដេវិត ហៅវិត ភេទប្រុស អាយុ ១៧ឆ្នាំ
៤- ឈ្មោះ ហាក់ ឧត្តមរក្សា ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ
៥- ឈ្មោះ ហេង សុខណាន ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ
៦- ឈ្មោះ អាន សុខបញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ
៧- ឈ្មោះ ចាន់ វ៉ាន់ ដា ភេទប្រុស អាយុ ១៧ឆ្នាំ
៨- ឈ្មោះ ស៊ុន ស័ក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ
៩- ឈ្មោះ រម្យ សម្បត្តិធាវី ហៅគីដូរ ភេទប្រុស អាយុ ១៧ឆ្នាំ
និង១០- ឈ្មោះ ទ្បេង ម៉េងស៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ