ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ខេត្តព្រះវិហារ បង្ក្រាប​រថយន្ត​ដឹកឈើ​សុ​ក្រំ​ខុសច្បាប់ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​-​ឆែប

4 ម៉ោង មុន

ខេត្តព្រះវិហារ ​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ រឹបអូស​បាន​រថយន្តមួយ​គ្រឿង និង​ឈើ​ប្រណីត​ជា​ច្រើន​ដុំ ខណៈ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ​។ ករណី​បង្ក្រាបការដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់នេះ​…

ខេត្តព្រះវិហារ ​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ រឹបអូស​បាន​រថយន្តមួយ​គ្រឿង និង​ឈើ​ប្រណីត​ជា​ច្រើន​ដុំ ខណៈ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ​។

ករណី​បង្ក្រាបការដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ​២០២៦ ដោយ​កម្លាំង​មន្ត្រី​ឧ​ទ្យា
នុ​រក្ស ​ប្រចាំ​ស្នាក់​ការ​ក្បាលដំរី ដឹកនាំ​ដោយ​លោក នៅ ប្រុស អនុប្រធាន​ការិយាល័យ​ដែន​ជម្រកសត្វព្រៃ​ព្រះ​រកា​-​ឆែប បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួចលាក់​ឆ្លងកាត់​តំបន់ការពារធម្មជាតិ​ ។

បើ​តាម​មន្ត្រី​ជំនាញ​អោយ​ដឹង​ថា​ ​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ចំណុច​និយាម​កា(៥៣៦៧០៦-១៥៦១១៣៨) ស្ថិត​ក្នុងភូមិ​សែន​តេជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ។

វត្ថុ​តាង​ដែល​ដកហូត​បាន​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ រថយន្ត​មួយ​គ្រឿង ម៉ាក Highlander ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-1443 ។ ​ឈើ​ប្រភេទ សុ​ក្រំ (​ឈើ​ជ្រុង​) ចំនួន ០.៨៦៧ ម៉ែត្រត្រីគុណ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​តាម​ប្រភព​ព័​ត៌មាន​អោយ​ដឹង​ថា​ ​ក្នុងអំឡុងពេល​សមត្ថកិច្ច​ ពង្រាយ​កម្លាំង​ស្ទាក់​ចាប់ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ឆ្លៀតឱកាស​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ បន្សល់​ទុក​តែ​រថយន្ត និង​វត្ថុ​តាង​ឈើ​តែ​ប៉ុណ្ណោះ ​។

បច្ចុប្បន្ន វត្ថុ​តាង​រថយន្ត និង​ឈើ​សុ​ក្រំ​ទាំងអស់ ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅស្នាក់​ការ​ក្បាលដំរី ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ និង​ចាត់ការ​តាម​នីតិវិធី ​នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារធម្មជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ