ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ​បិសាច​ក្រហម Man Utd ជិត​សម្រេចការ​ផ្ទេរ​ខ្សែបម្រើ​ដែល​គេ​មិនសូវ​ស្គាល់​ម្នាក់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United មាន​ទំនុក​ចិត្តនឹង​យក​កីឡាករ Sean Longstaff…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United មាន​ទំនុក​ចិត្តនឹង​យក​កីឡាករ Sean Longstaff របស់​ក្លិប Newcastle United មក​លេង​សម្រាប់​រដូវ​កាល​ក្រោយ​ ។

Manchester United បាន​ចុះ​កុងត្រា​យក​កីឡាករ Daniel James មក​ពី​ក្លិប Swansea ហើយ​ចង់បាន​កីឡាករ Longstaff ឱ្យធ្វើ​ជា​ម្នាក់​ទៀត សម្រាប់​ការ​ទិញ​ចូល​។ នេះ​បើ​តាម​ព័ត៌មាន Mirror​ ។ កីឡាករ Longstaff អាយុ​២១​ឆ្នាំ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មិន​សរសើរ​មិន​បាន ក្រោម​ការ​ដឹកនាំ​របស់​លោក Rafa Benitez កាលពី​រដូវ​កាល​មុន តែ​ត្រូវ​រង​របួស​ជង្គង់​នៅ​ខែ​មី​នា​កន្លង​មកនេះ​។

បើ​ទោះបីជា​ក្លិប Manchester United អះអាង​ថា ជឿជាក់​ក្នុង​ការ​យក​កីឡាករ​រូប​នេះ​មក​ក៏​ដោយ ព័ត៌មាន Sky Sports ថា មិន​ទាន់​មានការ​ទាក់ទង​គ្នា​រវាង​ក្លិប​ទាំង​ពីរ​នៅឡើយ​ទេ​។ គ្រូបង្វឹក​លោក Ole Gunnar Solskjaer គឺជា​អ្នកគាំទ្រ Longstaff និង​គិត​ថា គេ​អាច​នឹង​លូតលាស់​ល្អ​ទៅ​មុខ​ដែល Man Utd អាច​ទុក​កន្លែង​ឱ្យ​នៅ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហាសេដ្ឋី​របស់ Dhabi លោក Sheikh Khaled bin Zayed Al Nahyan កំពុង​តែ​ច​ចារ​គ្នា​ទិញ​យក​ក្លិប Newcastle ហើយ​អាច​នឹង​ទុក Longstaff ឱ្យ​នៅ​លេង​បន្ត​។ តើ​រឿង​នឹង​ទៅ​ជា​យ៉ាងណា? មាន​តែ​រង់ចាំ​មើល​ទិដ្ឋភាព​ជាក់ស្តែង ៕

ប្រភព ៖ Thesun, កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ