ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លេង​មួយ​ក្បាច់ ថៃ​ចង់​ដាច់​ផ្ងារ​…​រឿង​នាំ​ចេញ​អង្ករ !

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា អ្នក​នាំ​ចេញ​អង្ករ​ថៃ​កំពុង​តែ​ព្រួយបារម្ភ​ពី​ទស្សនៈវិស័យ​ក្នុងឆ្នាំនេះ ព្រោះ​ប្រទេស​ចិន​ចង់​បង្កើន​ការ​នាំ​ចេញ​ជា​ពិសេស​ទៅ​កាន់​អាហ្វ្រិក…

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា អ្នក​នាំ​ចេញ​អង្ករ​ថៃ​កំពុង​តែ​ព្រួយបារម្ភ​ពី​ទស្សនៈវិស័យ​ក្នុងឆ្នាំនេះ ព្រោះ​ប្រទេស​ចិន​ចង់​បង្កើន​ការ​នាំ​ចេញ​ជា​ពិសេស​ទៅ​កាន់​អាហ្វ្រិក ។

លោក Chookiat Ophaswonse ដែល​ជា​ប្រធាន​ក​ត្តិ​យស​ប្រចាំ​សមាគម​ន៍​អ្នក​នាំ​ចេញ​អង្ករ​ថៃ​បាន​ឲ្យ​ដឹង​ថា ទិន្នផល​អង្ករ​របស់​ប្រទេស​ចិន​មាន​ស្មើ​ប្រមាណ​១២០​លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រទេស​នេះ​អាច​នឹង​បង្កើន​ការ​នាំ​ចេញពី ១.៥ ទៅ ២​លាន​តោន មក​ស្មើ​៣​លាន​តោន​ផង​ដែរ​ក្នុងឆ្នាំនេះ ។ លោក​បាន​បន្ត​ថា អាហ្វ្រិក​គឺជា​ទីផ្សារ​ដែល​មាន​សក្តានុពល​សម្រាប់​ប្រទេស​ចិន ព្រោះ​អតិថិជន​មាន​ទម្លាប់​បរិភោគ​បាយ ។

អង្ករ​.​ស​របស់​ប្រទេស​ចិន​មាន​តម្លៃ​ប្រមាណ ៣០០​ដុល្លារ​ក្នុង​មួយ​តោន ខណៈ​ដែល​អង្ករ​.​ស​ថៃ​មាន​តម្លៃ​៣៩០​ដុល្លារ​ក្នុង​មួយ​តោន និង​អង្ករ​.​ស​វៀតណាម​មាន​តម្លៃ​៣៦០​ដុល្លារ​ក្នុង​មួយ​តោន ព្រមទាំង​អង្ករ​.​ស​ឥណ្ឌា​មាន​តម្លៃ​៣៧០​ដុល្លារ​ក្នុង​មួយ​តោន ។

លោក Chookiat បាន​បន្ត​ថា «​អង្ករ​ចិន​គឺ​ពិតជា​មាន​តម្លៃ​ទាប​ណាស់​បើ​ធៀប​នឹង​អង្ករ​ដទៃ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​ថៃ​កំពុង​តែ​អស់​អង្ករ​ពី​ស្តុក​ហើយ​» ។ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​សរុប​ស្មើ ១១.០៩​លាន​តោន​កាលពី​ឆ្នាំ​មុន ឬ​ធ្លាក់​ចុះ ៥%​ពី ១១.៦៧​លាន​តោន​ក្នុង​ឆ្នាំ ២០១៧ ។

តម្លៃ​នៃ​ការ​នាំ​ចេញ​អង្ករ​ថៃ​បាន​កើនឡើង ៨.៣%​កាលពី​ឆ្នាំ​មុន ពី​៥.១៨​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧​មក​ស្មើ ៥.៦១​ប៊ី​លាន​ដុល្លារ ។ តម្លៃ​អង្ករ​នាំ​ចេញ​ជា​មធ្យម​មាន​តម្លៃ ៥០៧​ដុល្លារ​ក្នុង​មួយ​តោន​ផង​ដែរ​កាលពី​ឆ្នាំ​មុន ឬ​ខ្ពស់​ជាង​តម្លៃ​ក្នុង​ឆ្នាំ ២០១៧ ១៤.១% ។ សម្រាប់​ឆ្នាំ ២០១៩​នេះ អ្នក​នាំ​ចេញ​អង្ករ​ថៃ​ព្យាករណ៍​ថា​នឹង​អាច​នាំ​ចេញ​បាន ៩.៥​លាន​តោន ឬ​ទាប​ជាង​ការ​ព្យាករណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ប្រមាណ​៥០​ម៉ឺន​តោន ។

យោង​ទៅ​តាម​លោក Chookiat បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន​បាន​បន្ត​បង្កាត់​ពូជ​ប្រភេទ​អង្ករ​បន្ថែម​ដែល​អាច​ប្រមូល​ទិន្នផល​បាន​ច្រើន​ជាង​មុន មាន​ន័យ​ថា​ប្រទេស​នេះ​អាច​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​អាស៊ី​ក្នុង​តម្លៃ​ទាប​។

លោក​បាន​និយាយ​ថា «​ឲ្យ​តែ​ប្រទេស​ចិន​មាន​សមត្ថភាព​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​អាស៊ី​ជា​ពិសេស​ហុងកុង ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ទីផ្សារ​ប្រទេស​ថៃ​នឹង​ទទួល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​»​។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ថ្មី​គួរតែ​លើកតម្កើង​ការ​បង្កាត់​ពូជ​ប្រភេទ​អង្ករ​ថ្មី និង​គាំទ្រ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ដើម្បី​បង្កើន​តម្លៃ​អង្ករ​ថៃ​និង​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ដាំ​ដុះ​ស្រូវ ៕

ប្រភព ៖ bangkokpost , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ