ការ​ប្រកួត​អន្តរជាតិ​ដណ្ដើម​មេដាយមាស​លើក​ដំបូង​នៅ​កម្ពុជា​ប្រកាស​ឡើង​ហើយ


កាលពី​ថ្ងៃ​ទី​១៦ មិថុនា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ប្រកាស​បើក​ការ​ប្រកួត​ដណ្ដើម​មេដាយ មាស និង​ប្រាក់​មិន​ធ្លាប់​មាន​។ កីឡាករ​កម្ពុជា​៨​នាក់ និង​បរទេស​៨​នាក់ ត្រូវ​បាន​គេ​ប្រកាស​ថា នឹង​តម្រូវ​ឱ្យ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​រហូត​នៅ​សល់​តែ​ម្នាក់​គ្រង​តំណែង​ជា​ម្ចាស់​មេដាយមាស​។

នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់ និង​ប្រាក់​លាន​វគ្គ​ថ្មី ដែល​ប្រកាស​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ SEATV រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ​ដល់​ម៉ោង ១០​កន្លះ​ព្រឹក ដោយ​មានការ​រំពឹង​ថា នឹង​មានការ​ចាប់​អារ​ម្មន៍​យ៉ាង​ខ្លាំង​ជាមួយនឹង​សមាសភាព​ដែល​មានឈ្មោះ​ឡើង​ប្រកួត​នៅ​ក្នុង​វគ្គ​នេះ​។

កីឡាករ​ដែល​មានឈ្មោះ​នៅ​ក្នុង​រដូវ​កាល​ថ្មី​ប្រចាំឆ្នាំ​២០១៩​នេះ រួម​មាន​កីឡាករ​កម្ពុជា​៨​រូប និង​កីឡាករ​បរទេស​៨​រូប ដោយ​សមាសភាព​របស់​អ្នក​ទាំង​១៦ ត្រូវ​បាន​គេ​ស្គាល់​រួច​មក​ហើយ​នៅ​ក្នុង​ពិភព​ប្រដាល់ ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​។ កីឡាករ​កម្ពុជា​-​និង បរទេស មិន​តម្រូវ​ឱ្យ​ចែក​ពូ​ល​ឡើង​ប្រកួត​សន្សំ​ពិន្ទុ​នោះ​ទេ ពោល​គឺ​តម្រូវ​ឱ្យ​ចាប់ឆ្នោត​រើស​គូប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​តែ​ម្ដង ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​ឱ្យ​ឡើង​ប្រកួត​គ្នា​បន្ត​។

កីឡាករ​កម្ពុជា​ប្រភេទ​៦៩​គីឡូក្រាម ដែល​មានឈ្មោះ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ រួម​មាន ៖ កីឡាករ ទេស សំខាន់ កីឡាករ យ៉ា​ម ខេមរា កីឡាករ កីឡាករ ហេង សំ​រ៉ាំ​ង កីឡាករ វង្ស វិ​ឆ័​យ កីឡាករ​ធឿ​ន វិ​ថា​ត់ កីឡាករ ឆៃ សា​រ៉ា កីឡាករ ន​ន់ ជំនិត និង​កីឡាករ ធី តុង​ហ៊ី មក​ពី​ក្លិប​បក្សា​ស្លាប​ដែក​។

ខណៈ​ដែល​សមាសភាព​របស់​កីឡាករ​បរទេស​រួម​មាន​កីឡាករ​ថៃ ក្វា​ន់​អេក កីឡាករ​ថៃ ភេ​ត ណាំ​នឹង កីឡាករ​ថៃ ភេ​ត ណាំ​ឆៃ កីឡាករ​ថៃ ហ្វា មី​ឆៃ កីឡាករ​អ៊ី​រ៉​ង់ កា​ហ្វា​រី កីឡាករ អ៊ី​រ៉​ង់ ម៉ា​ទី​ន កីឡាករ​អូស្ត្រាលី ដា​វី​ន​ចី​ន និង​កីឡាករ​ចិន រ៉ូ​ន ស៊ី​អា​ហ៊ួ​។ កីឡាករ​ទាំង​១៦ ត្រូវ​គេ​ឃើញ​ចាប់​គូប្រកួត​គ្នា​រួច​ហើយ ដោយ​កីឡាករ​អ្នក​ឈ្នះ​នឹង​បាន​ប្រកួត​បន្ត ហើយ​កីឡាករ​អ្នក​ចាញ់​ហាលអាវ ដោយ​មិន​កំណត់​ថា ទាល់ តែ​កីឡាករ​កម្ពុជា ឬ​បរទេស ទើប​ឱ្យ​ឡើង​ប្រកួត​ក្នុង​វគ្គ​ចុង​ក្រោយ​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ