ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ករណីក្នុង​ថ្ងៃ​មួយ ឃាត់ខ្លួនបានជា​បន្តបន្ទាប់​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ករណី​លួច​ចំនួន​២​ករណី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ក្នុង​នោះ​ករណី​ទី​១-​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​១៥ មិថុនា ​២០១៩ នៅ​ភូមិ​អូរ​ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំ​រៀង កម្លាំង​នគរបាល​ស្រុក​កំ​រៀង…

ខេត្ត​ប៉ៃលិន ៖ ករណី​លួច​ចំនួន​២​ករណី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ក្នុង​នោះ​ករណី​ទី​១-​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​១៥ មិថុនា ​២០១៩ នៅ​ភូមិ​អូរ​ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំ​រៀង កម្លាំង​នគរបាល​ស្រុក​កំ​រៀង បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ប៉ៃលិន ដោយ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​សមត្ថកិច្ច​ប៉ៃលិន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី ចោរកម្ម (​កាច់ក​ម៉ូតូ​) ហើយ​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំ​រៀង រក​ឃើញ​ម៉ូតូ​ចំនួន​៣​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ ណុ​ប គង្គារ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ចំណុច​ភូមិ​កំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំ​រៀង រួម​នឹង​ម៉ូតូ​មួយ​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ម៉ូតូ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​បន្ត​នីតិវិធី ។

ចំណែក​ករណី​ទី​២-​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃ​ទី​១៥.៦.២០១៩ នៅ​ចំណុច ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល មាន​ករណី​លួច​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ទន់ សំអាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​ចូល​លួច​ខ្សែ​ក​មាស​១​ខ្សែ និង​ខ្សែដៃ​មាស​១​ខ្សែ​ជា​របស់​ឈ្មោះ គឹ​ម ជា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ -​ឃុំ កើតហេតុ ។

បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់ និង​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ប្រាក់​ចំនួន​៣​លាន​៨០​ម៉ឺន​រៀល និង​ប្រាក់​ថៃ​ចំនួន​៤​ម៉ឺន​បាត ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ