ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុ​រស​ជន​យក​ទៅ​​ឱ្យ​ក្មេង​ប្រុស​​ភ្លោះ​កំព្រា​ស្វិត​ដៃ​ជើង

13 ឆ្នាំ មុន

ខេត្ត​​ស្ទឹង​ត្រែង ៖ អំណោយ​របស់​​សប្បុ​រស​ជន​ជា​បន្ត​បន្ទាប់​តាម​រយៈ​កោះ​សន្តិ​ភាព​បាន​យក​ទៅ​ ឱ្យ​ដល់​ដៃ​កូន​ប្រុស​ភ្លោះ​កំព្រា​២​នាក់​ផ្ញើ​ខ្លួន​​លើ​ជីដូន​ជរា​​រស់​ នៅ​ក្នុង​វត្ត​​ទាំង​លំបាក​វេទនា ​។ ព្រហ្ម​លិខិត​​កំណត់​ឱ្យ​ពួក​គេ​កើត​មក​​ជា​កូន​ភ្លោះ​ ​ក្នុង​ត្រកូល​អ្នក​​ក្រខ្សត់ និង​ថែម​ទាំង​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​ស្វិត​ដៃ​ជើង​មិន​អាច​កំរើក​ ឬ​ដើរ​បាន​ក្រៅ​ពី​យក​គូទ​ជំនួស​ជើង ។ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​យក​អំណោយ​ទៅ​ជូន​ផ្ទាល់​មាន​សំលៀក​បំពាក់​ កីឡា

ខេត្ត​​ស្ទឹង​ត្រែង ៖ អំណោយ​របស់​​សប្បុ​រស​ជន​ជា​បន្ត​បន្ទាប់​តាម​រយៈ​កោះ​សន្តិ​ភាព​បាន​យក​ទៅ​ឱ្យ​ដល់​ដៃ​កូន​ប្រុស​ភ្លោះ​កំព្រា​២​នាក់​ផ្ញើ​ខ្លួន​​លើ​ជីដូន​ជរា​​រស់​នៅ​ក្នុង​វត្ត​​ទាំង​លំបាក​វេទនា ​។ ព្រហ្ម​លិខិត​​កំណត់​ឱ្យ​ពួក​គេ​កើត​មក​​ជា​កូន​ភ្លោះ​ ​ក្នុង​ត្រកូល​អ្នក​​ក្រខ្សត់ និង​ថែម​ទាំង​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​ស្វិត​ដៃ​ជើង​មិន​អាច​កំរើក​ ឬ​ដើរ​បាន​ក្រៅ​ពី​យក​គូទ​ជំនួស​ជើង ។ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​យក​អំណោយ​ទៅ​ជូន​ផ្ទាល់​មាន​សំលៀក​បំពាក់​កីឡា​ចំនួន​២​​សំរាប់ សារុង​១ ក្រមា​១ លុយ​ចំនួន​២២០.០០០​រៀល និង​៧០​ដុល្លារ ដែល​ថវិកា​នេះ​បាន​ទទួល​ពី​មន្ត្រី​នៅ​ខុទ្ទ​កា​ល័យ​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​មាន ១-​លោក​ឈរ ផល្លី នាយក​រង​ខុទ្ទកា​ល័យ​លោក​ជំទាវ​ប្រធាន ១០​ដុល្លារ, ២-​លោក​ថោ ជេដ្ឋា នាយក​រង​ខុទ្ទកា​ល័យ​លោក​ជំទាវ​ប្រធាន ៥០​ដុល្លារ, ៣-​លោក​សំ វណ្ណារ៉ា និង​លោក​ជំទាវ គង់ ម៉ារី លេខា​លោក​ជំទាវ​ប្រធាន ៨​ម៉ឺន​រៀល. ៤-​កញ្ញា ឈរ ស្រីពីង លេខា​លោក​ជំទាវ​ប្រធាន ១០​ដុល្លារ និង​៥-​លោក​តាំង សាមឿន លេខា​លោក​ជំទាវ​ប្រធាន ១០​ម៉ឺន​រៀល និង​​មួយ​ផ្នែក​ទៀត​ទទួល​បាន​ពី​លោក​យាយ ចាន់ ឃឺន, លោក​ញ៉ែម មឿន និង​ភរិយា ​ឧបត្ថម្ភ​សំលៀក​បំពាក់​២​​សំរាប់​ សារុង​១ ក្រមា​១ និង​ថវិកា​៤​ម៉ឺន​រៀល ​។

ជីដូន​របស់​ដួង ហួ និង​ដួង ហៃ ពេល​ទទួល​អំណោយ​បាន​ប្រាប់​ថា គាត់​កំពុង​តែ​មាន​ជំងឺ ចំណែក​ចៅ​ទាំង​២​មាន​ជំងឺ​ក្តៅ​ខ្លួន​ ​និង​​រាក​ទៀត​ផង ​ហើយ​ត្រូវ​​សាច់​ញាតិ​របស់​លោក​យាយ ទូ គីមឡេង ​​ជួយ​ថែ​រក្សា ។ លោក​យាយ​​អង្អែល​ក្បាល​ចៅ​របស់​គាត់​ដោយ​ទឹក​មុខ​ញញឹម​ រួច​​​លើក​ដៃ​ទាំង​២​ប្រណម្យ​​បួង​សួង​ដល់​ទេវតា​​ឱ្យ​ជួយ​ថែរក្សា​ដល់​សប្បុ​រស​ជន​ទាំង​អស់​ដែល​​បាន​ដាក់​ទាន​ដល់​រូប​គាត់ និង​ចៅៗ​កំពុង​​រង​ទុក្ខ​លំបាក​ទាំង​នេះ ។ លោក​យាយ​​ឱ្យ​ដឹង​ថា កាល​ពី​មុន​លោក​យាយ​ និង​ចៅ​​​រស់​នៅ​ក្នុង​ផ្ទះ​​នេះ​ដោយ​មាន​ដំបូល​ប្រក់​ស្លឹក​ ជញ្ជាំង​ប្ញស្សី​ប៉ុណ្ណោះ តែ​ក្រោយ​មក​គណៈ​កម្ម​ការ​វត្ត ព្រម​ទាំង​ព្រះ​សង្ឃ​​មើល​ឃើញ​ពី​ការ​លំបាក​​របស់​គាត់​​ទើប​សង់​ផ្ទះ​ស្នាក់​មួយ​ខ្នង​ដំបូល​ប្រក់​ស័ង្កសី​ជូន​ដល់​​គាត់ និង​ចៅ ។ កន្លង​មក​មាន​សប្បុ​រស​ជន​​​ជួយ​ជា​ថវិកា និង​សំភារ​មួយ​ចំនួន​ដល់​រូប​គាត់​ដែរ ហើយ​បន្ទាប់​ពី​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​ ក៏​មាន​អំណោយ​ទាន​ជា​បន្ត​បន្ទាប់​គ្រាន់​ផ្គត់​ផ្គង់​ និង​ទិញ​ថ្នាំ​សង្កូវ ។

លោក​យាយ​​រៀប​រាប់​​​ថា ទោះ​បី​ជា​លំបាក​យ៉ាង​ណា​ក៏​គាត់​នៅ​តែ​ពុះ​ពារ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ចៅ​ទាំង​២​នាក់​​ដែរ ។ ​សព្វ​ថ្ងៃ​​នេះ​គាត់​​មិន​អាច​ទៅ​រក​កំរៃ​​មក​ផ្គត់​ផ្គង់​ជីវ​ភាព​ទេ ដោយ​សារ​តែ​គាត់​សុំ​សីល រស់​បាន​ដោយ​​ប្រាក់​ដែល​សប្បុ​រស​ជន​ដាក់​ទាន​​ប៉ុណ្ណោះ គឺ​ចំណី​អាហារ​របស់​ពួក​​គាត់​បាន​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ ​។ ​​ខ្លួន​គាត់​​មិន​សូវ​មាន​កម្លាំង​​ទេ ឯដៃ​ជើង​ស្ពឹក​ស្រពន់​ពិបាក​ក្នុង​ការ​ថែរក្សា​ចៅ​ទាំង​២​​ណាស់​មិន​ដូច​មុន​ឡើយ ៕