ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះយ៉ាង​កក្រើកពេល​កំពុងឈូសឆាយដីព្រៃ ផ្អើល​ផ្លូវចាស់តាម៉ុក​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ត្រាក់ទ័រ​មួយ​គ្រឿង​កំពុង​តែ​បើកបរ​ឈូស​ឆាយដី​ព្រៃ​ស្រាប់តែ​ប៉ះ​ចំ​មីនតោន​មួយ​គ្រាប់ បណ្តាល​ឱ្យ​ផ្ទុះ​យ៉ាង​ក្រើ​ក និង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល ចំណែក ត្រាក់ទ័រ​បាន​រង​ការ​ខូចខាត​កង់​ខាងស្តាំ​ផ្នែក​ខាងក្រោយ​។ ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា…

ខេត្តឧត្តរមានជ័យ ៖ ត្រាក់ទ័រ​មួយ​គ្រឿង​កំពុង​តែ​បើកបរ​ឈូស​ឆាយដី​ព្រៃ​ស្រាប់តែ​ប៉ះ​ចំ​មីនតោន​មួយ​គ្រាប់ បណ្តាល​ឱ្យ​ផ្ទុះ​យ៉ាង​ក្រើ​ក និង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល ចំណែក ត្រាក់ទ័រ​បាន​រង​ការ​ខូចខាត​កង់​ខាងស្តាំ​ផ្នែក​ខាងក្រោយ​។

ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្លូវ​ចាស់​តា​ម៉ុ​ក ភូមិ​ទួល​ប្រសើរ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

អ្នកបើកបរ​ត្រាក់ទ័រ​ដែល​រង​របួសស្រាល​ខាងលើ​ឈ្មោះ​សាំង ដា​រ៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

តាម​ប្រភព​ពី​ប៉ូលិស​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា គ្រាប់​មីនតោន​មួយ​គ្រាប់​ដែល​ផ្ទុះ​យ៉ាង​កក្រើក​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​នៅ​នឹង​កន្លែង​កើតហេតុ​ធ្វើការ​សន្និដ្ឋាន​ថា គឺជា​គ្រាប់​មីន​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម លុះ​ពេល​ត្រាក់ទ័រ​កំពុង​ឈូស​ឆាយដី​ព្រៃ​ក៏​កិន​ពីលើ​បណ្តាល​ឱ្យ​ផ្ទុះ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ