ខេត្តត្បូងឃ្មុំ៖ ជម្លោះពាក្យសំដីរវាងប្តីប្រពន្ធមួយគូក៏ក្លាយជាហិង្សា ដោយប្តីយកកាំបិតប៉័ងតោ មកកាប់ប្រហារលើប្រពន្ធស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ មិថុនា លើចញ្ចើមថ្នល់ជាតិលេខ៧ ត្រង់មុខផ្ទះរបស់ឈ្មោះសឿន ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ហើយបប្តីកំណាចបានរត់គេចខ្លួនបាត់ ខណៈពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជាដៃដល់រូបនេះឈ្មោះ ភាព ម៉ាយ អាយុ២២ឆ្នាំ បានឈ្លោះប្រកែកជាមួយប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ដោយដំបងគេឮសំឡេងប្រកែកគ្នាតិចៗទេ ។ ក្រោយមក ក៏បានឮខ្លាំងឡើងៗតឹងសរសៃ.ករៀងៗខ្លួន ។ ពេលនោះ ឃើញប្រពន្ធបានរត់ ដោយសារឃើញប្តីកាន់កាំ
បិតនៅក្នុងដៃ ។
ប្រភពបន្តថា ប្តីបានរត់ដេញតាមពីក្រោយប្រពន្ធ មិនដល់ចំងាយ១០០ម៉ែត្រផង កាំបិតនៅក្នុងដៃបានកាប់ប្រហារប្រពន្ធត្រូវត្រង់កបណ្តាលឱ្យដួលស្លាប់តែម្តង រួចហើយប្តីបានរត់មកក្រោយផ្ទះគេចខ្លួនចូលក្នុងព្រៃបាត់ ។
លោកវរសេនីយ៍ត្រី សេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំប្រាប់ថា សពស្ត្រីរងគ្រោះ ត្រូវបានពិនិត្យរួចបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ បុរសជាប្តីមានមុខរបរបើករថយន្តឱ្យគេនៅក្នុងខេត្ត ហើយបើកបរពេលយប់ងងុយដេកពេក ក៏បានសេពគ្រឿងញៀនដើម្បីបំបាត់ងងុយផង ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ