ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ និង​តួ​ក​គី​ ពាក់មុខយក្ស​ដាក់​គ្នា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តួ​ក​គី ៖ កាសែត​បារាំង​LE FIGARO​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​មិថុនា​នូវ​អត្ថបទ​មួយ អំពី​ការ​ពាក់មុខយក្ស​ដាក់​គ្នា រវាង​អា​មេ​រិ​ក​និង​តួ​ក​គី​ដែល​ជា​តួ​អង្គ​សំខាន់​មួយ​ក្នុង​ផ្ទៃ​អូតង់​។ កាសែត​នោះ​រៀបរាប់​ថា ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​រុ​ស្សុី​ S-400 ត្រូវ​ផ្ដល់​នា​ឆ្នាំ​នេះ​ទៅ​ឲ្យ​តួ​ក​គី…

សហរដ្ឋអាមេរិក​-​តួ​ក​គី ៖ កាសែត​បារាំង​LE FIGARO​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​មិថុនា​នូវ​អត្ថបទ​មួយ អំពី​ការ​ពាក់មុខយក្ស​ដាក់​គ្នា រវាង​អា​មេ​រិ​ក​និង​តួ​ក​គី​ដែល​ជា​តួ​អង្គ​សំខាន់​មួយ​ក្នុង​ផ្ទៃ​អូតង់​។ កាសែត​នោះ​រៀបរាប់​ថា ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​រុ​ស្សុី​ S-400 ត្រូវ​ផ្ដល់​នា​ឆ្នាំ​នេះ​ទៅ​ឲ្យ​តួ​ក​គី តែ​ការ​ទទួល​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​យល់​ថា​មិន​សម​ស្រប ទាក់ទិន​នឹង​សន្តិសុខ​របស់​អូតង់​។

ម្យ៉ាងវិញទៀត​ការ​ផ្ដល់​មី​ស៊ី​ល​នោះ​ត្រូវ​បាន​អា​មេ​រិ​ក​យល់​ថា អាច​បើកដៃ​ឲ្យ​រុ​ស្ស៊ី​ក្ដាប់​បណ្ដា​ទិន្នន័យ​យុទ្ធ​សាស្ត្រ ទាក់ទិន​នឹង​យន្តហោះ​បំបាំងកាយ​ជំនាន់​ថ្មី​របស់​ខ្លួន​F-35 ដែល​ក្រុង​អង់កា​រ៉ា​ក៏​ចង់​ទិញ​ដល់​ទៅ​១០០​គ្រឿង​។ យន្តហោះ​អា​មេ​រិ​ក​នោះ​តាម​ពិត​ផលិត ដោយ​ឲ្យ​វា​ស៊ី​គ្នា​ទៅ​នឹង​បណ្ដា​ប្រព័ន្ធ​យោធា​របស់​អូតង់ ក្នុង​នោះ​ក៏​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ផង​ដែរ​។

ក្នុង​គ្រា​ដំបូង​ក្រុង​វ៉ា​ស៊ិ​ន​តោន បាន​ផ្អាក​មិន​ប្រគល់​យន្តហោះ​F-35​ឲ្យ​ដល់​តួ​ក​គី ហើយ​ព្រមាន​ពី​ផល​វិបាក​ធ្ងន់ធ្ងរ​នានា សម្រាប់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២ ប្រសិនបើ​ក្រុង​អង់កា​រ៉ា​ពុំ​ព្រម​បោះបង់​ចោល ការ​ទទួល​S-400​ពី​រុ​ស្ស៊ី​ទេ​នោះ​។ កាលពី​ថ្ងៃ​ទី​៧​មិថុនា​ក្រុង​វ៉ា​ស៊ិ​ន​តោន​រហូត​ដល់​ដាក់​ឱសានវាទ​មួយ​ដល់​តួ​ក​គី ទុក​ពេល​ត្រឹម​ថ្ងៃ​ទី​៣១​កក្កដា ឲ្យ​តួ​ក​គី​បោះបង់​ចោលការ​ទិញ​មី​ស៊ី​ល​រុ​ស្ស៊ី​។

ប្រសិនបើ​ដល់​ពេល​នោះ​តួ​ក​គី​មិន​ព្រម​ធ្វើ​តាម​ទេ នោះ​បណ្ដា​អ្នក​បើក​យន្តហោះ​តួ​ក​គី ដែល​បច្ចុប្បន្ន​កំពុង​ហ្វឹកហ្វឺន​ពី​ការ​ប្រើ​យន្តហោះ​F-35​នៅ​អា​មេ​រិ​ក​នឹង​ត្រូវ​បណ្ដេញចេញ រួច​បុគ្គលិក​ជា​ជនជាតិ​តួ​ក​គី​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ផលិត​យន្តហោះ​F-35 ក៏​ត្រូវ​ប្ដូរ​ចេញ​។ ចំណែក​យន្តហោះ​F-35​ចំនួន​៤​គ្រឿង​ដែល​ផ្ដល់​ឲ្យ​តួ​ក​គី​រួច​ហើយ តែ​ស្ថិត​ក្នុង​ដែនដី​អា​មេ​រិ​ក​នៅឡើយ​ក៏​ឈប់​ប្រគល់​ឲ្យ​ដែរ​។ ចំណែក​តួ​ក​គី​វិញ​ដែល​បាន​បញ្ជូន​មនុស្ស ទៅ​កាន់​រុ​ស្សុ​ី​ដើម្បី​រៀន​ប្រើ​ប្រព័ន្ធ​S-400 ទោះ​អា​មេ​រិ​ក​ដាក់​ឱសានវាទ​បែប​នេះ​ក៏​ហាក់​ធ្វើ​មិនដឹងមិនឮ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ