ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ Lucas Torreira របស់ Arsenal រអ៊ូ​ថាចង់ទៅ​ចូលរួម​ក្លិប​យក្ស​មួយ​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Lucas Torreira របស់​ក្លិប​កាំភ្លើង​ធំ ធ្វើ​ឱ្យ​ក្លិប​មានការ​សង្ស័យ​ថា​នឹង​អាច​បាត់​បង់ខ្លួន ដោយសារ​តែ​រអ៊ូ​រឿង​ជា​ច្រើន​ពី​ការ​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Lucas Torreira របស់​ក្លិប​កាំភ្លើង​ធំ ធ្វើ​ឱ្យ​ក្លិប​មានការ​សង្ស័យ​ថា​នឹង​អាច​បាត់​បង់ខ្លួន ដោយសារ​តែ​រអ៊ូ​រឿង​ជា​ច្រើន​ពី​ការ​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស ។

កីឡាករ​រូប​នេះ​បាន​ធ្វើ​ឱ្យ​ក្លិប Arsenal មានការ​ហក់លោត​យ៉ាង​ខ្លាំង​កាលពី​រដូវ​កាល​មុន ក្រោយ​ពី​ចេញពី​ក្លិប Sampdoria ក្នុង​តម្លៃ​ខ្លួន​២៦​លាន​ផោន​។ តែ​ពេល​ចុងរដូវ​កាល ស្រាប់តែ​លេង​ធ្លាក់​ជើង​គួរ​ជាទី​កត់សម្គាល់ ។ AC Milan មាន​ទំនាក់ទំនង​គួរ​ជាទី​សង្ស័យ ដែល​អាច​ឱ្យ​កីឡាករ​រូប​នេះ ទៅ​ចាក​ចេញពី Arsenal ទៅ​លេង​នៅ​ក្លិប​ហ្នឹង​វិញ​ ។

នៅ​ក្នុង​បទ​សម្ភាសន៍​ស្តី​ពី​អារម្មណ៍​ពេល​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស កីឡាករ​រូប​នេះ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មិនដឹង​ថា មានរឿង​អ្វីខ្លះ​ដែល​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ​។ ខ្ញុំ​គិត​ថា នៅ​អ៊ី​តា​លី​ល្អ​ជាង​នេះ​។ អង់គ្លេស​គឺជា​ប្រទេស​ខុស​ដាច់​ពី​នៅ​ទីនោះ​។ វា​ជា​ប្រទេស​មួយ​ធំ​ណាស់​។ បញ្ហា​ភាសា​ក៏​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ជិត​ស្និទ្ធ​ជាមួយនឹង​មិត្ត​រួម​ក្រុម​ដែរ​។ វា​ពិតជា​ពិបាក​នៅ​ពេល​យើង​និយាយ​គ្នា​មិនកើត​»​។ គេ​ក៏​បាន​រអ៊ូ​បន្ថែម​ថា​៖ «​អាកាសធាតុ​ក៏​អ៊ីចឹង​ដែរ​។ គ្រប់ពេល​គឺ​មាន​ពពក​ពេញ​មេឃ​អ៊ួ​អាប់​រហូត​។ វា​ពិតជា​ចម្លែក​ណាស់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ​កីឡាករ​ខ្សែបម្រើ Torreira កំពុង​តែ​នៅ​ប្រេ​ស៊ី​ល​ហ្វឹកហាត់ ត្រៀម​សម្រាប់​លេង​ឱ្យ​អ៊ុយ​រ៉ា​ហ្កា​យ ក្នុង​ការ​ប្រកួត Copa America ដែល​ជួប​ជាមួយនឹង អា​ក្វា​ឌ័​រ​នៅ​ថ្ងៃអាទិត្យ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ