ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​.​ក!គ្រាន់តែ​ឃើញ​វ៉ា​លីស​ធំ​ភ្លាម​…​សមត្ថកិច្ច​ដេញ​ប្រាវ​មានអី​ដល់​ទៅ​ជិត​២០​គីឡូក្រាម​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​វរ​ការពារ​ព្រំដែន​លេខ​៦១១ ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រករបៀង​ធ្លក បង្ក្រាប​បទល្មើស​ចាប់​បាន​គ្រឿងញៀន​១៧​គីឡូក្រាម ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​វាលស្រែ​ជិត​បង្គោល​ព្រំដែន​លេខ​១៧០/៥…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​វរ​ការពារ​ព្រំដែន​លេខ​៦១១ ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រករបៀង​ធ្លក បង្ក្រាប​បទល្មើស​ចាប់​បាន​គ្រឿងញៀន​១៧​គីឡូក្រាម ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​វាលស្រែ​ជិត​បង្គោល​ព្រំដែន​លេខ​១៧០/៥ ស្ថិត​ក្នុងភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ច្រករបៀង​ធ្លក​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦១១​បាន​ចេញ​ល្បាត​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​១៧០/៥ ស្លាប​ខាងឆ្វេង​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​បាន​ជួប​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស (​មិន​ស្គាល់​អត្តសញ្ញាណ​)​ដើរ​កាត់​វាលស្រែ​ក្បែរ​ចំការ​ប្រេងខ្យល់ ដោយ​មាន​យួរ​វ៉ា​លី​ធំ​០១ ពណ៌​ខ្មៅ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​យើង​បាន​ហៅ​អោយ​ឈប់ ដើម្បី​សួរនាំ ប៉ុន្តែ​ជនសង្ស័យ​បាន​ទម្លាក់វ៉ា​លីស​ទុក​ចោល​នៅ​លើ​ដី ហើយ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ចំការ​ប្រេងខ្យល់ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដេញ​តាម​រុករក តែ​រក​មិនឃើញ​ដោយសារ​យប់​ងងឹត ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ក្រោយមក​សមត្ថកិច្ច​បាន​យក​វ៉ា​លីស​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​វ៉ា​លីស​ដែល​ជនសង្ស័យ​ទម្លាក់​ចោល គឺ​ឃើញ​មាន​ម្សៅ​ក្រាម ពណ៌​ស ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន (​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​) ចំនួន​១៧​ដុំ ទម្ងន់​១៧​គីឡូក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​) ។ សមត្ថកិច្ច​ក៏​បាន​រាយការណ៍​ជូន​លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បច្ចុប្បន្ន​វត្ថុ​តាង​កំពុង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ព្រំដែន​ធ្លក​រង់ចាំ​តំណាង​អយ្យការ​ចូលរួម​វេច​ខ្ចប់​តាម​នីតិវិធី​យក​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​រក្សា​ទុក​រង់ចាំ​ចំណាត់ការ​នៃ​នីតិវិធី ។ ហើយ​នៅ​ថ្ងៃ​ទី​១៤ មិថុនា នេះ​កម្លាំង​ជំនាញ​កំពុង​សហការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ និង​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ