ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបគ្រោះមុខសណ្ឋាគារ ម្នាក់ស្លា.ប់ ម្នាក់​ទៀតបញ្ជូនទៅសង្គ្រោះ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩ លើ​ផ្លូវ​២​ធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩ លើ​ផ្លូវ​២​ធ្នូ ត្រង់​ចំណុច មុខ​សណ្ឋាគារ​សូ​ហ្គេ​ន (​ស្ពាន​សណ្ឋាគារ​សុខា ) ស្ថិត​នៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

លោក​ឧត្តម​សេនី​យ៍​ត្រី អុី​ សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង ពណ៌​ត្រេ​អុី​ ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ ៣-៣៩៥៣ បើកបរ​ដោយ​ឈ្មោះ អម ក្រឹម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​ជ្រៃ ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត ។

ចំណែក​ភាគី​ខាង​ម៉ូតូ មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កោះកុង ១B-៩១៥៧ បើកបរ​ដោយ​ឈ្មោះ សុខ ឃឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​សុខា មាន​ទីលំនៅ​ភូមិ​ជី​ផាត ឃុំ​ទឹកល្អក់ ស្រុក​ថ្ម​បាំង ខេត្តកោះកុង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ គឹ​ម មាស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ បាន​រង​របួសធ្ងន់ ។

លោកស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង ពណ៌​ត្រេ​អុី​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​បាន​រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ខេត្តកោះកុង រីឯ​អ្នក​រួម​ដំណើរ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។ រីឯ​រថយន្ត និង​ម៉ូតូ ដែល​រង​ការ​ខូចខាត​ស្រាល ត្រូវ​បាន​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ