បុរស​បាន​បញ្ចប់ជីវិត​ដោយ​អាថ៌​កំបាំង គ្មាន​​អ្នកដឹង​មូលហេតុ


ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​13 ខែមិថុនា ឆ្នាំ​2019 ក្រោយ​បញ្ចប់ជីវិត​ដ៏​សែន​អាថ៌​កំបាំង គឺ​ស្លាប់​ដោយ​ចង​.​ក​ក្នុង​ប្រឡោះ​ខ្សែ​ខាងលើ​កា​រ៉ុ​ង​ខ្សាច់​ដែល​ចង​ទុក​សម្រាប់​ទាត់​លេង ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​ឡើយ បាន​ត្រឹម​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​លើ​ទឹកដី​ថៃ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ទុ​យ បុត្រា ភេទ​ប្រុស អាយុ​26​ឆ្នាំ ជា​កម្មករ​ប្រមូល​លាមក​មាន់នៅ​ខេត្ត​នគររាជ​សី​ម៉ា ប្រទេស​ថៃ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

បើ​តាម​កម្មករ​រួម​អាជីព​មួយ​ក្រុម និង​ជា​សាច់ញាតិ​ផង​នោះ​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​ខាងលើ​ជា​មនុស្ស​នៅ​លីវ ហើយ​មុន​ស្លាប់​បាន​អង្គុយ​ផឹកស្រា​ថៃ (​ឡាវ​ខាវ​) 1​ដប​គ្នា​4​នាក់ កាលពី​ព្រលប់​ថ្ងៃ​ទី​11 មិថុនា លុះ​ម៉ោងជាង​10​យប់​ថ្ងៃ​ដដែល ក្រោយ​ពី​ផឹកស៊ី​រួច ក៏​បែក​គ្នា​ទៅ​សម្រាក​រៀង​ៗ​ខ្លួន​។

បើ​តាម​ឈ្មោះ ស៊ឹ​ម សែន ភេទ​ប្រុស អាយុ​22​ឆ្នាំ ដែល​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​មុនគេ​និយាយ​ថា ដំបូង​គេ​ឃើញ​ជន​រង​គ្រោះ​អង្គុយ​មុខ​បន្ទប់ដេក លុះ​ម៉ោង​ប្រហែល​10​កន្លះ​យប់​ថ្ងៃ​ដដែល ខ្លួន​បាន​ចេញពី​បន្ទប់​រក​បត់ជើងតូច ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ព្យួរ​.​ក​នៅ​ចំណុច​ប្រឡោះ​ខ្សែ​ដែល​ចងកា​រ៉ុ​ង​ខ្សាច់​ទុក​សម្រាប់​នាំ​គ្នា​ទាត់​លេង​ដើម្បី​ហាត់ប្រាណ​នោះ​តែ​ម្តង​។

យ៉ាងណា​ក៏​ដោយ ក្រុម​កម្មករ រួម​អ្នក​អាជីព​និយាយ​ថា ជន​រង​គ្រោះ​មុន​ស្លាប់​តែងតែ​និយាយ​ផ្តេសផ្តាស់​ខុស​ពី​ធម្មតា​។ ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ញ្ជូ​ន​ដល់​វត្ត​បា​លិ​លេ​យ្យ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ