ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខេត្តក្រចេះនឹងបានផ្លូវក្រាលកៅស៊ូថ្មីមួយប្រវែងដល់ទៅ ៨០គីឡូម៉ែត្រ

3 ម៉ោង មុន

ការ​សាងសង់​ពង្រីក​ផ្លូវ​ប្រវែង​៨០​គីឡូម៉ែត្រ ស្ថិត​ក្នុង​ខេត្ត​ក្រចះ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នឹង​ប្រ​ពឹត្ត​ទៅ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ។ លោក ហ៊ាន សា​ហ៊ី​ប ប្រធាន​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​សម្រប​សម្រួលការ​អនុវត្ត​ការងារ​សាងសង់​ផ្លូវ​នេះ…

ការ​សាងសង់​ពង្រីក​ផ្លូវ​ប្រវែង​៨០​គីឡូម៉ែត្រ ស្ថិត​ក្នុង​ខេត្ត​ក្រចះ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នឹង​ប្រ​ពឹត្ត​ទៅ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ។

លោក ហ៊ាន សា​ហ៊ី​ប ប្រធាន​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​សម្រប​សម្រួលការ​អនុវត្ត​ការងារ​សាងសង់​ផ្លូវ​នេះ កាលពី​ថ្ងៃ​ទី ០៤ ខែមីនា​កន្លង​ទៅ ។

ផ្លូវ​មួយ​ខ្សែរ​នេះ ជា​ផ្លូវ​ក្រាល​កៅស៊ូ DBST មាន​ទទឹង​៦​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ប្រវែង​៨០ គ​.​ម ស្ថិត​ក្នុង​ខេត្ត​ក្រចះ ។

ផ្លូវ​នេះ​នឹង​កសាង​ឡើង​ដោយ ក្រុមហ៊ុន ខេ​.​ភី ស៊ី​មេន ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ចម្រុះ​វិស័យ ហើយ​កំពុង​តែ​សាងសង់​រោងចក្រ​ស៊ីម៉ង់ត៍​មួយ​នៅ​ក្នុង​ខេត្តក្រចេះ​នេះ​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ