ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ ចាត់វិធានការ​ច្បាប់លើរោងចក្រកាត់ដេរមួយនៅ​ខេត្តតាកែវ ​បញ្ចេញ​ផ្សែង​ប៉ះពាល់​បរិស្ថាន និង​ការ​រស់នៅ​របស់ពលរដ្ឋ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន និង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ដឹកនាំ​ដោយ​លោក ចាប…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន និង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ដឹកនាំ​ដោយ​លោក ចាប យុ​ធី អនុប្រធាន​នាយកដ្ឋាន​ ដោយ​មានការ​ចូលរួម​ពីលោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ និង​រដ្ឋបាល​សង្កាត់​រកា​ខ្ពស់ ​នៃ​ក្រុង​ដូន​កែវ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន Remstex Fashion  Co., Ltd. ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា បាន​បង្ក​បញ្ហា​ផ្សែង​ពី​ឡ​ចំហាយ ប៉ះពាល់​ដល់​ការ​រស់នៅ​ ។

បន្ទាប់​មានការ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់ ក្រ​សូ​ង​បរិស្ថាន ​បាន​ដាក់​ចេញ​វិធានការ​អនុវត្ត​បន្ត​ចំពោះ​ក្រុមហ៊ុន រួម​មាន ​៖
១-​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​សកម្មភាព​ដុត​សំណល់​គ្រប់​ប្រភេទ នៅ​ក្នុង​ឡ​ចំហាយ ចាប់ពី​ពេល​នេះ​តទៅ​ ។
២-​ត្រូវ​រង​ពិន័យ​អន្ដរការណ៍ ដោយ​អនុលោម​មាត្រា ៨២៦ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ប្រកាស​អន្តរក្រសួង​លេខ១០៧០ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ដោយ​ក្រសួងបរិស្ថាន ចំពោះ​ករណី​ល្មើស​នឹង​មាត្រា ១៥៦ មាត្រា ១៦១ និង​មាត្រា ១៧៣ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។
៣-​ស្នើ​សុំ​លិខិតអនុញ្ញាត​បញ្ចេញ​សារធាតុបំពុល​ខ្យល់ និង​សំណល់​ផេះ ​។
៤-​រៀបចំ​របាយការណ៍​អង្កេត​តាមដាន​បរិស្ថាន និង​បង់​មូលនិធិ​ទាយ​ជ្ជ​ទាន​បរិស្ថាន​  ដូច​បាន​កំណត់​ក្នុង​កិច្ចសន្យា​ការពារ​បរិស្ថានជា​កំហិត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ