ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្វាគមន៍​កំណើត​កូន​ផ្សោ​តទី​២ នៃ​ឆ្នាំ​២០២៦ នៅ​ក្នុង​ខេត្តក្រចេះ

9 ម៉ោង មុន

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី ១​ក្បាល​ដែល​មាន​អាយុប្រមាណ​ជា ២​ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង ៩:៥០​នាទី​ព្រឹក នា​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦…

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី ១​ក្បាល​ដែល​មាន​អាយុប្រមាណ​ជា ២​ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង ៩:៥០​នាទី​ព្រឹក នា​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ ដោយ​ក្រុមការងារ​ស្រាវជ្រាវ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​ក្រុមការងារ​អង្គការ WWF ប្រចាំ​ខេត្តក្រចេះ នៅ​ត្រង់​ចំណុច​អន្លង់ អន្ទង់​វៀន ស្ថិត​ក្នុង​អន្លង់​ផ្សោត​កាំ​ពី ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ នេះបើតាមប្រភពក្រសួងកសិកម្ម ។

យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ កូន​ផ្សោត​នេះ​មាន​សុខភាព​ល្អ និង​ស្ថិត​ក្នុង​ក្រុម​ផ្សោត​ធំ​ដែល​មាន​ចំនួន​ប្រាំពីរ​ក្បាល​ក្នុង​នោះ​ នៅ​ជាមួយ​ផ្សោត​ពេញវ័យ លេខ​៨១​។ នេះ​ជា​កូន​ផ្សោត​កើត​ថ្មី​ទី​២​ហើយ នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ ខណៈ​កូន​ផ្សោ​តទី​១ ត្រូវ​បាន​អង្កេត និង​ថតរូប​បាន​កាលពី​ពាក់កណ្ដាល​ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ​។ តាម​រយៈ​កំណើត​កូន​ផ្សោត​ថ្មី​នេះ ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​កើនឡើង​ដល់ ១១៤​ក្បាល​ ។

ជា​ការ​កត់សម្គាល់ វត្តមាន​នៃ​កូន​ផ្សោត​ថ្មី​នៅ​អន្លង់​កាំ​ពី​នេះ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​គណៈកម្មការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ បើក​កិច្ចប្រជុំ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦​។ កិច្ចប្រជុំ​ដែល​រៀបចំ​ធ្វើ​នៅ​ក្រុង​ក្រចេះ​នេះ នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធផល​នៃ​ការងារ​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក និង​ពិគ្រោះ​យោបល់ ព្រមទាំង​ដាក់​ផែនការ​សម្រាប់​ពេល​អនាគត ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា គ្រប់គ្រង ការពារ និង​អភិរក្ស សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ជា​រតនសម្បត្តិ​របស់​កម្ពុជា និង​ជា​ដង្ហើម​នៃ​ទន្លេមេគង្គ ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ