អា​មេ​រិ​ក​ប្រើ​យុទ្ធសាស្ត្រ «​សម្លាប់​១​ ព្រមាន​១០០» ចងជើង​ឥណ្ឌា


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ថា លោក Mike Pompeo ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា សហរដ្ឋអាមេរិក​ស្វាគមន៍​កិច្ចចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ដែល​មាន​ជាមួយនឹង​ប្រទេស​ឥណ្ឌា​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ចូល​ក្នុង​ទីផ្សារ​ឥណ្ឌា​កាន់តែ​ច្រើន​ឡើង ។ លោក Pompeo បាន​ប្រសា​ន៍​ដូច្នេះ​បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ របស់​សហរដ្ឋអាមេរិក​សម្រេចចិត្ត​ថា​លុប​បំបាត់​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​ឥណ្ឌា​ចាប់ពី​ថ្ងៃ​ទី​៥ ខែមិថុនា ទៅ ។

លោក Pompeo បាន​និយាយ​មុន​ពេល​ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌា ស្រី​លង្ការ ជប៉ុន និង​កូរ៉េ​ខាងត្បូង​ពី​ថ្ងៃ​ទី​២៤​ដល់​៣០ ខែមិថុនា ថា​«​ពួក​យើង​បន្ត​បើក​ទូលាយ​សម្រាប់​ការ​សន្ទនា ហើយ​ពួក​យើង​សង្ឃឹមថា​មិត្តភក្តិ​របស់​ពួក​យើង​ក្នុង​ប្រទេស​ឥណ្ឌា​នឹង​កាត់​បន្ថយ​ឧបសគ្គ​ពន្ធ និង​ជឿជាក់​លើ​ការ​ប្រកួតប្រជែង​»​។

លោក​បាន​បន្ត​ថា «​ពួក​យើង​ក៏​ជំរុញ​ឲ្យ​មាន​លំហូរ​សេរី​នៃ​ទិន្នន័យ​ឆ្លង​ព្រំប្រទល់​ដែរ មិន​ត្រឹមតែ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ទេ តែ​ក៏​ជួយ​ការ​អារ​ទិន្នន័យ​និង​ធានា​ដល់​សិទ្ធិ​ឯកជន​របស់​អតិថិជន​ដែរ​»​។ លោក​បាន​បន្ថែម​ថា «​ទាក់ទិន​នឹង​ភាព​ឯកជន ពួក​យើង​ក៏​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ដែល​មាន​សន្តិសុខ​ដែរ​ដូច​ជា​បណ្តាញ 5G ជាដើម​»​។

អត្ថប្រយោជន៍​ដែល​ប្រទេស​ឥណ្ឌា​ទទួល​បាន​គឺ​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ General System of Preference របស់​សហរដ្ឋអាមេរិក​ដែល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ផលិតផល​ប្រមាណ​ដល់​ទៅ ៥.៦​ប៊ី​លាន​ដុល្លារ​ដោយ​មិន​គិត​ពន្ធ​ក្នុង​មួយ​ឆ្នាំ​ពី​ប្រទេស​ឥណ្ឌា ។ គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​នេះ​ច្រើន​ជាងគេ ។

សហរដ្ឋអាមេរិក​មិន​ពេញចិត្ត​នឹង​ការ​រឹត​បន្តឹង​ពី​ប្រទេស​ឥណ្ឌា​ទាក់ទិន​នឹង​វិធានការ​ផ្សេង​ៗ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក ខណៈ​ដែល​ជួយ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​កាលពី​ឆ្នាំ​មុន​កន្លង​មក​។ ការ​រឹត​បន្តឹង​វិធានការ​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​ក្នុង​ដើមឆ្នាំ​នេះ​បាន​ប៉ះពាល់​ដល់ Amazon.com Inc និង Walmart Inc. របស់​សហរដ្ឋអាមេរិក​ជាដើម ៕

ប្រភព ៖ reuters, កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ