ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​មី​ស៊ី​ល​ដាក់​ព្រ​លាន​យន្តហោះ​ របួស​ជា​ច្រើន​នាក់​

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមចម្រុះ​ប្រឆាំង​ពួក​ឧទ្ទាម​យេ​ម៉ែ​ន នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត សន្យា​ពី​ការ​តបត​វិញ​ភ្លាម​ៗ ​និង​​ម៉ឺ​ង​ម៉ាត់ ចំពោះ​ការ​បាញ់​មី​ស៊ីល​ប្រឆាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​មួយ ដែល​កាលពី​ថ្ងៃ​ទី​១២​មិថុនា បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​២៦​នាក់​រង​របួស​។ ការ​វាយប្រហារ​ដោយ​មី​ស៊ីល​នោះ​ដែល​កើត​មាន​២​ថ្ងៃ…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមចម្រុះ​ប្រឆាំង​ពួក​ឧទ្ទាម​យេ​ម៉ែ​ន នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត សន្យា​ពី​ការ​តបត​វិញ​ភ្លាម​ៗ ​និង​​ម៉ឺ​ង​ម៉ាត់ ចំពោះ​ការ​បាញ់​មី​ស៊ីល​ប្រឆាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​មួយ ដែល​កាលពី​ថ្ងៃ​ទី​១២​មិថុនា បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​២៦​នាក់​រង​របួស​។

ការ​វាយប្រហារ​ដោយ​មី​ស៊ីល​នោះ​ដែល​កើត​មាន​២​ថ្ងៃ បន្ទាប់​ពី​ការ​ស្ទាក់​កម្ទេច​ដោយ​កងការពារ​អាកាស​អា​រ៉ា​ប៊ី​សា​អូឌីត នូវ​ដ្រូ​ន​២​គ្រឿង​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន អាច​បណ្ដាល​ឲ្យ​មានការ​កើនឡើង​នៃ​ភាព​តានតឹង​ខាង​យោធា ពេល​ដែល​អ​.​ស​.​ប​ប៉ុនប៉ង​ជម្រុញ​ដំណើរការ​នយោបាយ​នៅ​យេ​ម៉ែ​ន​។

ក្រុមចម្រុះ​ដែល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេ​ម៉ែ​ន​ប្រកាស​ថា ជន​ស៊ី​វិល​២៦​នាក់​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​មិថុនា ក្នុង​ការ​ផ្ទុះ​គ្រាប់​មី​សី​ុ​ល​មួយ ដែល​បាញ់​ដាក់​ព្រ​លាន​យន្តហោះ​ក្រុង​អាប់​ហា ភាគ​និរតី​អា​រ៉ា​ប៊ី​សា​អូឌីត​។ នារី​៣​នាក់​ក្នុង​នោះ​មាន​នារី​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ ឥណ្ឌា​ម្នាក់​យេ​ម៉ែ​ន​ម្នាក់ ព្រមទាំង​កុមារ​អា​រ៉ា​ប៊ី​សា​អូឌីត​២​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​។ អ្នក​របួស​៨​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ រួច​អ្នក​របួស​ឯ​ទៀត​ៗ​ព្យាបាល​នៅ​នឹង​កន្លែង​។

តាម​អ្នកនាំពាក្យ​ក្រុមចម្រុះ​ថា គ្រាប់​មី​ស៊ី​ល​នោះ​បណ្ដាល​ឲ្យ​សាល​ទទួល​អ្នកដំណើរ​មក​ដល់​នៃ​ព្រ​លាន​យន្តហោះ រង​ការ​ខូចខាត​ស្រាល​។ បន្ទាប់​ពី​មានការ​យឺតយ៉ាវ ចរាចរណ៍​អាកាស​ដំណើរការ​ឡើង​វិញ​ជា​ធម្មតា​នៅ​ទីនោះ​។

ទូរទស្សន៍​AL MASSIRAH​ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី រៀបរាប់​ពី​ការ​បាញ់​មី​ស៊ីល​បណ្ដែត​ដាក់​ព្រ​លាន​យន្តហោះ​អាប់​ហា ដោយ​ទៅ​ដល់​គោលដៅ​។ អ្នកនាំពាក្យ​ក្រុមចម្រុះ​អះអាង​ថា អាជ្ញាធរ​នៅ​ពុំ​ទាន់​កំណត់​​ពី​ប្រភេទ​នៃ​មី​ស៊ី​ល​នោះ​នៅឡើយ​។ លោក​បរិហារ​ការ​វាយប្រហារ​ប្រឆាំង​បណ្ដាជន​ស៊ី​វិល​ថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​។ លោក​ថា​នោះ​ជា​ភស្ដុ​តាង​ដែល​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​បន្ត​ទទួល​អាវុធ​ថ្មី​ៗ ​និង​ទំនើប។ លោក​ចោទប្រកាន់​អុី​រ៉​ង់​ថា​បន្ត​ជួយ​ទ្រទ្រង់ ដល់​ក្រៅ​ព្រំដែន​របស់​ខ្លួន​បណ្ដា​សកម្មភាព​របស់​ពួក​ភេរវ​ករ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ