ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​សន្យា​បញ្ជូនទាហាន​១០០០​នាក់​ទៀត​មក​ប៉ូ​ឡូញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប៉ូ​ឡូញ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​១២​មិថុនា ពី​ការ​បញ្ជូនទាហាន​អា​មេ​រិ​ក​បន្ថែម​ទៀត​មក​ប៉ូ​ឡូញ ហើយ​លោក​រិះគន់​ជា​ថ្មី​ដល់​អា​ល្លឺ​ម៉​ង់​ថា​ជា​ចំណាប់ខ្មាំង របស់​ក្រុង​មូ​ស្គូ​ចំពោះ​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ខ្លួន​។ ទោះបី​លោក​មិន​ប្រកាស​ពី​ការ​បង្កើត​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​អចិន្ត្រៃយ៍​ពិតប្រាកដ​មួយ​នៅ​ប៉ូ​ឡូញ ដូច​បំណង​របស់​ក្រុង​វ៉ា​សូ​វី លោក​ត្រាំ​អះអាង​ពី​ការ​បញ្ជូនទាហាន​ប្រមាណ​ជា​១០០០​នាក់​ថែម​ទៀត​មក​កាន់​ប៉ូ​ឡូញ…

សហរដ្ឋអាមេរិក​-​ប៉ូ​ឡូញ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​១២​មិថុនា ពី​ការ​បញ្ជូនទាហាន​អា​មេ​រិ​ក​បន្ថែម​ទៀត​មក​ប៉ូ​ឡូញ ហើយ​លោក​រិះគន់​ជា​ថ្មី​ដល់​អា​ល្លឺ​ម៉​ង់​ថា​ជា​ចំណាប់ខ្មាំង របស់​ក្រុង​មូ​ស្គូ​ចំពោះ​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ខ្លួន​។

ទោះបី​លោក​មិន​ប្រកាស​ពី​ការ​បង្កើត​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​អចិន្ត្រៃយ៍​ពិតប្រាកដ​មួយ​នៅ​ប៉ូ​ឡូញ ដូច​បំណង​របស់​ក្រុង​វ៉ា​សូ​វី លោក​ត្រាំ​អះអាង​ពី​ការ​បញ្ជូនទាហាន​ប្រមាណ​ជា​១០០០​នាក់​ថែម​ទៀត​មក​កាន់​ប៉ូ​ឡូញ បន្ទាប់​ពី​មុន​នេះ​នៅ​ឯ​ការិយាល័យ​ពងក្រពើ​លោក​លើក​ពី​តួលេខ​២០០០​នាក់​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​សម​ភាគី​ប៉ូ​ឡូញ លោក​AMDRZEJ DUDA លោក​ត្រាំ​គូសបញ្ជាក់​ថា នោះ​នឹង​ជា​វត្តមាន​ក្នុង​រយៈពេល​ដែល​នឹង​បង្កើន​ថែម​ជា​បន្តបន្ទាប់​មួយ នៃ​កងទ័ព​របស់​យើង​នៅ​ប៉ូ​ឡូញ​។ លោក​សន្យា​ជួយ​ពង្រីក​និង​ជួយ​ទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ ដល់​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ សម្រាប់​សម្រួល​ដល់​វត្តមាន​កាន់តែ​កើនឡើង​នៃ​ទាហាន​អា​មេ​រិ​ក​នៅ​ប៉ូ​ឡូញ​។

ពេល​អ្នកកាសែត​ម្នាក់​សួរ​លោក​ថា​តើ​កង​ទាហាន​អា​មេ​រិ​ក​នៅ​ប៉ូ​ឡូញ ចង់​ឲ្យ​មាន​ប៉ុន្មាន? លោក​ត្រាំ​ថា​ប៉ូ​ឡូញ​ចង់បាន​ដល់​ទៅ​២៥០.០០០​នាក់​ឯណោះ​។ ទាហាន​អា​មេ​រិ​ក​ជិត​៥០០០​នាក់ បាន​ដូរ​វេន​គ្នា​ស្ថិត​នៅ​ក្នុង​ដែនដី​ប៉ូ​ឡូញ ក្នុង​ក្រប​ខណ្ឌ​នៃប្រតិបត្តិ​ការ​របស់​អូតង់​។ លោក​ត្រាំ​បញ្ជាក់​ថា​កង​ទាហាន​ប្រហែល​ជា​ផ្ទេរ​មក​ពី​អា​ល្លឺ​ម៉​ង់ ដែល​បច្ចុប្បន្ន​នៅ​ទីនោះ​មាន​វត្តមាន​ទាហាន​អា​មេ​រិ​ក​៥២.០០០​នាក់​។

លោក​ត្រាំ​ឆ្លៀតឱកាស​នោះ​រិះគន់​អា​ល្លឺ​ម៉​ង់​ជា​ថ្មី ដែល​លោក​ថា​ពុំ​បាន​ធ្វើ​អ្វី ដែល​ខ្លួន​ត្រូវធ្វើ​ចំពោះ​អូតង់ ខុស​ពី​ប៉ូ​ឡូញ​ដែល​គោរព​ការ​សន្យា​។ លោក​ក៏​រិះគន់​ជា​ថ្មី​ដល់​អា​ល្លឺ​ម៉​ង់ ចំពោះ​គម្រោង​កសាង​បំពង់​បង្ហូរ​ឧ​ស្ន័ន​រវាង​រុ​ស្សុ​ី​និង​អា​ល្លឺ​ម៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ