ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សម្លា.ប់​មនុស្ស​កាត់កង់​ៗ…​មក​ដល់​​តុលាការ​មុន​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ឃាតករ​ដែលសម្លាប់​ស្ត្រី​​ម្ចាស់បំណុលយ៉ាងសា ហាវ​ព្រៃផ្សៃ​​ ដោយ​កាត់សាកសព​ជា​កង់​ៗ​នោះ នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១៣ មិថុនា នេះ ត្រូវ​បាន​នាំ​ខ្លួន​មក​​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ឃាតករ​ដែលសម្លាប់​ស្ត្រី​​ម្ចាស់បំណុលយ៉ាងសា ហាវ​ព្រៃផ្សៃ​​ ដោយ​កាត់សាកសព​ជា​កង់​ៗ​នោះ នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១៣ មិថុនា នេះ ត្រូវ​បាន​នាំ​ខ្លួន​មក​​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរបន្ត​ ។ គួររំលឹកថា៖ ចំណុច១…ដែលធ្វើ​ឱ្យឃាត ករ​ក្តៅចិត្ត ត្រូវ​តែ​សម្លាប់ស្ត្រីរងគ្រោះ​ភ្លាម

គួររំលឹកថា​ ឃាតករស្រីខាងលើបានឆ្លើយ​សារភាព​ដែរថា កាលពី​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់ ជន​រង​គ្រោះ​និង​ឃាតករ​ដែល​ជា​មិត្តភក្តិ​នឹង​គ្ន​បាន​ផឹកស៊ី​នៅផ្ទះ​ស្ត្រី​ជា​ឃាតករ ។ ក្រោយ​ពី​ចប់​ការ​ផឹកស៊ី ជន​រង​គ្រោះ​បាន​សុំ​យក​កូនស្រី​របស់​ស្ត្រី​រូប​នេះ អាយុ​៨​ឆ្នាំទៅ​ដេក​ជាមួយ​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​នៅ​ទួល​សង្កែ ដូច​តាម​ទម្លាប់​កន្លង​មក ។

លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ ​មិថុនា វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ជន​រង​គ្រោះ​បាន​ដឹក​កូន​របស់​ស្ត្រី​ជា​ឃាត ករ​យក​មក​ឱ្យ​ដល់​ផ្ទះ​វិញ និង​បាន​ទារ​លុយ​ដែល​បាន​ជំពាក់​ចំនួន​៧០០​ដុល្លារ​អា​មេ​រិ​ក តែ​ជនសង្ស័យ​ប្រកែក​សុំ​សង​តែ​៣៥០​ដុល្លារ​ប៉ុណ្ណោះ ។ ពេល​នោះ​ ជន​រង​គ្រោះ​មិន​ព្រម និង​បាន​គំរាម​ថា បើ​មិន​សង​លុយ​គ្រប់​ចំនួន​ទេ នឹង​ប្រាប់​ម្ចាស់បំណុល​ផ្សេង​ៗ​ទៀត​ឱ្យ​ស្គាល់​ផ្ទះ​ ដើម្បីទារ​លុយ​ព្រម​ៗ​គ្នា ព្រោះ​ជនសង្ស័យ​ជំពាក់​​លុយ​គេ​ច្រើន ​ក្រោយ​ពី​និយាយ​ចប់ ជន​រង​គ្រោះ​ក៏​ដើរ​ចូល​បន្ទប់ទឹក ។

ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ដើរតាម​ក្រោយ យកដៃ​ស្តាំ​ច្របាច់ក​ជន​រង​គ្រោះ ហើយ​យក​ម្រាម ដៃ​ឆ្វេង​រុក​ច្រមុះ​បណ្តាល​ឱ្យ​ថប់ដង្ហើម រហូត​ដល់​ជន​រង​គ្រោះ​សន្លប់​បាត់ស្មារតី ទើប​យក​ក្រមា​ចង​រឹត​មាត់ ចងដៃ ចងជើង​ទុក​ក្នុង​បន្ទប់ដេក​រហូត​ដល់​ស្លាប់ ក៏​យក​សព​ដាក់​ចូល​ធុង​ក្លា​ស្សេ​ឱ្យ​កក ។ ចំណុច​នេះ​ស្ត្រី​ជា​ឃាតករ​និយាយ​ថា «​ខ្លួន​ឆ្លាត​» ព្រោះ​ធ្វើ​ឱ្យ​ឈាមកក​មិន​មាន​ប្រឡាក់​ឈាម​ក្នុង​បន្ទប់ ។

លុះ​មក​ដល់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ ពេល​កូន​ៗ​មិន​នៅផ្ទះ ខ្លួន​បាន​ដាក់​ថ្នាំ​ងងុយដេក​ក្នុង​ទឹកតែ​ឲ្យ​ប្តី​ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​ផឹក រហូតប្តី​ទន់ដៃទន់ជើង​ឡើង​ទៅ​ដេក​លក់​ស្ងាត់​ទៅ ។ ពេល​មានឱកាស​ល្អ ទើប​ជនសង្ស័យ​យក​កាំបិតប៉័ងតោ​មក​កាត់​សព​ជន​រង​គ្រោះជា​បំណែក​ៗ គឺ​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនីរ ពន្លះ​យក​សាច់ ច្រក​ក្នុង​ស្បោង​ខ្មៅ​យក​ទៅ​បោះចោល​មួយ​ថ្ងៃ​បន្តិច​ៗ នៅ​តាម​គំនរ​សំរាម​និង​នៅ​ក្នុង​ទន្លេ ។ រីឯ​គ្រឿងអលង្ការ​និង​ទូរស័ព្ទ បោះចោល​ក្នុង​ទន្លេ និង​ក្នុង​ធុងសំរាម​ក្បែរ​វត្ត​ឧណ្ណាលោម ។ ដោយឡែក លុយ​របស់​ជន​រង​គ្រោះ​ចំនួន​២០​ម៉ឺន​រៀល​និង​៥០​ដុល្លារ គឺ​ខ្លួន​យក​ទុក ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ