ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច១…ដែលធ្វើ​ឱ្យឃាតករក្តៅចិត្ត ត្រូវ​តែ​សម្លា.ប់ស្ត្រីរងគ្រោះ​ភ្លាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​សម្លាប់​មក​ពី​ទារប្រាក់​ជំពាក់​៧០០​ដុល្លារ ​និង​គំរាម​ប្រាប់​ម្ចាស់បំណុល​ដទៃ​ឱ្យ​ស្គាល់​ផ្ទះចម្លើយ​របស់​ស្ត្រី​ជា​ឃាតករ​បាន​សារភាព​ថា ការ​សម្លាប់​ពេល​នោះ​ផ្តើម​ចេញពី​កំហឹង​ខឹង​ជន​រង​គ្រោះ​ទារ​លុយ​ជំពាក់​ប្រមាណ​៧០០​ដុល្លារ​អា​មេ​រិ​ក ស្រប​ពេល​ខ្លួន​មិន​ទាន់​បាន​លេបថ្នាំ​សរសៃប្រសាទ​ផង ។ ការ​ទារ​លុយ​នោះ​ក៏​មិនជា​ខឹង​ប៉ុន្មាន​ដែរ តែ​ខឹង​បំផុត​ត្រង់​ជន​រង​គ្រោះ​និយាយ​ថា បើ​មិន​ឲ្យ​ទេ​គេ​…

រាជធានីភ្នំពេញ ៖ ការ​សម្លាប់​មក​ពី​ទារប្រាក់​ជំពាក់​៧០០​ដុល្លារ ​និង​គំរាម​ប្រាប់​ម្ចាស់បំណុល​ដទៃ​ឱ្យ​ស្គាល់​ផ្ទះចម្លើយ​របស់​ស្ត្រី​ជា​ឃាតករ​បាន​សារភាព​ថា ការ​សម្លាប់​ពេល​នោះ​ផ្តើម​ចេញពី​កំហឹង​ខឹង​ជន​រង​គ្រោះ​ទារ​លុយ​ជំពាក់​ប្រមាណ​៧០០​ដុល្លារ​អា​មេ​រិ​ក ស្រប​ពេល​ខ្លួន​មិន​ទាន់​បាន​លេបថ្នាំ​សរសៃប្រសាទ​ផង ។ ការ​ទារ​លុយ​នោះ​ក៏​មិនជា​ខឹង​ប៉ុន្មាន​ដែរ តែ​ខឹង​បំផុត​ត្រង់​ជន​រង​គ្រោះ​និយាយ​ថា បើ​មិន​ឲ្យ​ទេ​គេ​ នឹង​ប្រាប់​កន្លែង​ស្នាក់​នៅ​ដល់​ម្ចាស់បំណុល​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​គេ​ដឹង​និង​តាម​មក​ទារ​លុយ​ដែរ ។ ចំណុច​ដែល​ជន​រង​គ្រោះ​ថា ​នឹង​ប្រាប់​កន្លែង​ស្នាក់​នៅ​លាក់ខ្លួន​ពី​ម្ចាស់បំណុល​ដទៃ​ទៀត​នេះ ធ្វើ​ឱ្យ​ខ្លួន​ខឹង​ខ្លាំង​បំផុត រហូត​មាន​អារម្មណ៍​ឆេវឆាវ​ស្ទុះ​ទៅ​ច្របាច់ក​សម្លាប់​ជន​រង​គ្រោះ ព្រោះ​គិត​ថាបើ​ទុក​ជន​រង​គ្រោះ​ឲ្យ​នៅរ​ស់អា​ចនឹង​បែក​ការណ៍​រឿង​ជំពាក់​ប្រាក់​អ្នក​ដទៃ​ជា​ច្រើន​ម៉ឺន​ដុល្លារ​ទៀត​ដឹង​ដល់​ប្តី​ជា​ជន​អា​មេ​រិ​ក ដូច្នេះ​រឿង​មាន​​តែ​ប៉ុណ្ណឹង ។

ការ​សម្លាប់​ជន​រង​គ្រោះ ហាក់បីដូចជា​មិនមាន​គម្រោង​គិត​ទុកជា​មុន​ទេ ម្យ៉ាង​ជន​រង​គ្រោះជា​មិត្តភក្តិ​នឹង​គ្នា​ទៀត​ផង ប៉ុន្តែ​នៅ​ពេល​ខឹង​មិនបាន​គិត​អ្វី​ទាំងអស់ គឺ​ដឹង​តែ​ពី​ច្របាច់ក​ធ្វើ​យ៉ាងណា​ឲ្យ​ជន​រង​គ្រោះ​ស្លាប់បើ​គេ​មិន​ស្លាប់​ខ្លាច​គេ​សម្លាប់​ខ្លួនឯង​វិញ ។ មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បាន​សាកសួរ​យក​ចម្លើយ​ពី​ស្ត្រី​ជា​ឃាត​ករ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ ​មិនមែន​ជា​មនុស្ស​សរសៃ​ប្រាសាទ​មិនដឹង​ខុស​ត្រូវ​នោះ​ទេ គឺ​គេ​ដឹង​គ្រប់​ដប់​ដែល​សំណួរ​ណា​មិន​ត្រូវ​រឿងរ៉ាវ​ដែល​គេ​ប្រព្រឹត្ត គេ​មិន​ឲ្យ​កត់​ចូល​ក្នុង​កំណត់ហេតុ​សាកសួរ​ឡើយ​។

ដូច្នេះ រាល់​ចម្លើយ​ទាំងអស់​ គឺ​បាន​សារភាព​ខ្លួនឯង​ ដោយ​មិន​តក់ស្លុត​យ៉ាង​ហូរហែ​តាម​សកម្មភាព​ដូចដែល​គេ​បាន​ប្រព្រឹត្ត ។

អត្ថបទសរសេរ ដោយ