ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ នឹង​មាន​លំហ​សាធារណៈ រួម​ទាំង​សួន​សាធារណៈ នៅ​បឹង​តា​មោក លើ​ផ្ទៃដី​៧៥​ហិ​កតា សម្រាប់​ប្រជាពលរដ្ឋ​ហាត់ប្រាណ ដើរ​លេង​កម្សាន្ត

2 នាទី មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ ៖​ រាជធានី​ភ្នំពេញ ​នឹង​មាន​លំហ​សាធារណៈ រួម​ទាំង​សួន​សាធារណៈ​ ដែល​មាន​ដើមឈើ​ជា​ច្រើន នៅ​បឹង​តា​មោក លើ​ផ្ទៃដី​៧៥​ហិ​កតា ដើម្បី​ផ្តល់​ជា​កន្លែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ ដើរ​លេងកម្សាន្ត និង​សម្រាកលំហែ ដោយ​គិត​មក​ដល់​ពេល​នេះ សួន​លំហែ​ថ្មី​នេះ ការ​ដាំ​ដើមឈើ​សម្រេច​បាន​៨០​ភាគរយ​ហើយ ​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ថ្លែង​ពាក់ព័ន្ធ​នឹង​សួន​លំហែ​ថ្មី​នេះ​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​» មន្ទីរពេទ្យ​ព្យាបាល​ជំងឺមហារីក នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦​នេះ​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា​ ៖ ដើម្បី​ផលប្រយោជន៍ យើង​បាន​និង​កំពុង​រៀបចំ​ជា​សួន​សាធារណៈ​នៅ​បឹង​តា​មោក ដោយ​យើង​បាន​ដាំ​ដើមឈើ​បាន​យ៉ាងច្រើន​ដើម ជាមួយនេះ​យើង​បាន​ចាក់​ដី រាប់​លាន​គុប​រួច​ហើយ​ទីតាំង​សួន​សាធារណៈ​នៅ​បឹង​តា​មោក ក៏​ត្រូវ​បាន​គេ​ចង់​ចែចូវ​ច្រើន​ដែរ តែ​សម្តេចថា ​មិន​លក់​ទេ ដោយ​ទីតាំង​នេះ​ត្រូវ​ទុក​ធ្វើ​ជា​សួន​សាធារណៈ​ សម្រាប់​ប្រជាពលរដ្ឋ​បាន​មក​ដើរ​លេង​កម្សាន្ត ​។

សម្តេច​បន្ត​ថា សួន​សាធារណៈ​នៅ​បឹង​តា​មោក​នេះ ​ត្រូវ​បានលោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាំ​ដើមឈើ​ច្រើន​ហើយ ហើយ​បន្តិចទៀត នៅ​ទីនោះ​នឹង​រៀបចំ​ជា​កន្លែង​បរិស្ថាន​សាធារណៈ។ ដូច្នេះ​លំហរ​សាធារណៈ​វា​នឹង​កាន់តែ​មាន​ច្រើន​សម្រាប់​អ្នក​ភ្នំពេញ​។ បើ​យក​រូបមន្ត​ដូច​ផ្លូវ​ថ្មើ​រជើង​ចតុមុខ ថ្ងៃក្រោយ​កុំឱ្យ​ពិបាក​ជិះ​ទៅ​ឆ្ងាយ អ្នក​ដើរ​លេង​កម្សាន្ត​ត្រូវ​ចែក​គ្នា ទៅ​លេង​កីឡា​នៅ​ទីនោះ ដើម្បី​សុខភាព​ ។

គួរ​បញ្ជាក់​ដែរ​ថា ​លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​មាន​ប្រសា​ស​ន៌​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ការ​ដាក់​ឱ្យ​អនុវត្ត​ផ្លូវការ​ផែនការ​អភិវឌ្ឍ​ន៌​ទេសចរ​ណ៌​រាជធានី​ភ្នំពេញ ​២០២៦ -២០៣០ ​កាលពី​ថ្ងៃ​ទី​១៧​ សីហា​ ២០២៦​ ថា​ ៖ ​ការ​បង្កើត​ឱ្យ​មាន​សួន​លំហែ​មួយ​នៅ​ភាគ​ខាងជើង​ឈៀង​ខាងលិច ដែល​មាន​ផ្ទៃដី​៧៥​ហិ​កតា ដែល​គិត​មក​ដល់​ពេល​នេះ សួន​លំហែ​ថ្មី​នេះ​យើង​បាន​ដាំ​ដើមឈើ​សម្រេច​បាន​៨០%​ហើយ​។ រីឯ​សួន​លំហែ​លើ​ផ្ទៃដី​ជាង ៣​ហិច​តា​នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ក៏​កំពុង​រៀបចំ​ជិត​រួចរាល់​ហើយ​ ៕