ការ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស មន្ត្រី​រដ្ឋបាល និង​អត្ត​ព​លិ​ក​វ័យក្មេង​ជា​កត្តា​ចម្បង​​


រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បើក​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី​១​នៅ​ពហុ កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា កន្លង​មកនេះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស មន្ត្រី​រដ្ឋបាល និង​កីឡាករ​- កីឡាការិនី​វ័យក្មេង គឺជា​កត្តា​ចម្បង​បំផុត​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​លើក​ដំបូង​។

លោក ស សុខា បន្ត​ថា ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី​១ ដែល​ចាប់ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៩ លោក​សូម​ជំរុញ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​កាត់ក្ដី​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ដាក់​ពិន្ទុ ពោល​គឺ​ត្រូវ​កាត់ក្ដី​និង​ដាក់​ពិន្ទុ​ដោយ​យុត្តិធម៌ ចៀសវាង​ការ​ប្រើ​មនោសញ្ចេតនា​ដោយ​យល់​ថា​កូនសិស្ស​អ្នក​នេះ​ឬ​អ្នក​នោះ ។ លោក​មាន​ប្រសាសន៍​បែប​នេះ គឺ​ដើម្បី​លើកទឹកចិត្ត កីឡាករ កីឡាការិនី ក៏​ដូច​ជា​ជំរុញ​ពួក​គេ​ឱ្យ​ខិតខំ​ប្រកួត​កាន់តែ​ស្វិតស្វាញ និង​មានការ​ចាប់អារម្មណ៍ ។ ប

ើ​មិន​ដូច្នោះ​ទេវា​នឹង​ធ្វើ ឱ្យ​វិស័យ​កីឡា​ទាំងមូល​ប្រឈម​នឹង​ការ​ខ្វះ​ធនធានមនុស្ស​ទៅ​ថ្ងៃ​អនាគត ។ ដូច​យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា សាលារៀន​ជា​ប្រភព​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​វិស័យ​កីឡា​។
ចំណែក​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ កីឡាការិនី​ត្រូវ​គោរព​ច្បាប់​និង​បទបញ្ជា​នៃ​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ ។ លោក​ក៏​បាន​ស្នើ​ទៅ​ដល់​គ្រូបង្វឹក កីឡាករ​កីឡាការិនី​ទាំងអស់​ត្រូវ​មាន​អធ្យាស្រ័យ​ក្នុង​ករណី​មាន​ភាព​មិន​ត្រឹមត្រូវ​ក្នុង​ការ​ដាក់​ពិន្ទុ ព្រោះ​លោក​យល់​ថា ការ​កាត់ក្ដី​ឬ​ដាក់​ពិន្ទុ​ដោយ​ប្រើ​ភ្នែក​វិនិច្ឆ័យ គឺ​ជៀស​មិន​ផុត​ពី​កំហុសឆ្គង​ឡើយ​។ ប៉ុន្តែ​បើសិនជា​កីឡាករ​ឬ​គ្រូបង្វឹក​មើលឃើញ​ថា ចៅក្រម អាជ្ញាកណ្ដាល​កាត់ក្ដី​មិន​យុត្តិធម៌ គួរ​ជៀសវាង​កុំ​តវ៉ា​ក្នុងអំឡុងពេល​ប្រកួត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួត ចាំ​ា​ក្រោយ​ពេល​ប្រកួត​ចាំ​តវ៉ា​គឺជា​រឿង​ល្អ​។

លោក​រដ្ឋលេខាធិការ​ស សុខា បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ គឺ​ដើម្បី​ចម្រាញ់​រក​ធនធានមនុស្ស​មាន​សមត្ថភាព និង​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ចៅក្រម អាជ្ញាកណ្ដាល សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ដូ​ច្នះ​កីឡាករ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការ​ប្រកួត មានឱកាស​ក្លាយជា​យុវជន​ថ្នាល​តាម​ប្រភេទ​កីឡា​នីមួយ​ៗ ។ ចំណុច​សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​បំផុស​ចលនា​កីឡា​នៅ​តាម​សាលារៀន គឺជា​ការ​ជំរុញ​ឱ្យ​កាន់តែ​មានការ​ទាក់ទាញ​ពី​សំណាក់​យុវជន ក៏​ដូច​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​បាន​បង្ហាញ​សមត្ថភាព​និង​ទេព​កោសល្យ​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៩ មាន​កីឡាករ កីឡាការិនី​ចូលរួម​ចំនួន​៤១០០​នាក់ ធ្វើការ​ប្រកួតប្រជែង​លើ​១១​ប្រភេទ​កីឡា រួម​មាន​៖​កីឡាអត្តពលកម្ម បាល់ទះ បាល់​ទាត់ បាល់បោះ ហែល​ទឹក ប៉េតង់ វាយ​កូន​ឃ្លី​លើ​តុ វាយ​សី តេ​ក្វា​ន់​ដូ​WTF តេ​ក្វា​ន់​ដូ ITF និង​ការ៉ាត់តេដូ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ