ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ថវិកា​សម្ដេច​ក្រឡាហោម ស ខេ​ង ជូន​ម្ចាស់​ជ័យ​លា​ភី​មក​ពី​ប្រទេស​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍​បណ្ឌិត ជា ប៊ុ​ន​ហេង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ក្រឡាហោម ស ខេ​ង ប្រធាន​អង្គភាព​កីឡា​នគរបាល​ជាតិ​និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អុី​ង​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍​បណ្ឌិត ជា ប៊ុ​ន​ហេង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ក្រឡាហោម ស ខេ​ង ប្រធាន​អង្គភាព​កីឡា​នគរបាល​ជាតិ​និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អុី​ង​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នៅ​ទីស្នាក់ការ​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បាន​ប្រគល់​ថវិកា​២០​លាន​រៀល របស់​សម្ដេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អុ​ី​ង​កម្ពុជា ជូន​ម្ចាស់​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ដែល​បាន​មក​ពី​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​«​ទូក​នាគ​»​អាស៊ាន​-​ចិន​លើក​ទី​១៥​នៅ​ប្រទេស​ចិន​។

លោក​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​ថា ជាមួយ​គ្នា​នេះ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​លីង​កម្ពុជា ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ចំនួន​១០​លាន​រៀល​ផង​ដែរ ។

លោក​បន្ត​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូក​អន្តរជាតិ អាស៊ាន​-​ចិន​លើក​ទី​១៥«The 15th China-ASIAN(Nanning)International Dragon Boat»​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណា​ន​នី​ង ប្រទេស​ចិន ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៩ ។

ប្រតិភូ​កីឡា​កម្ពុជា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ មាន​១៦​នាក់ ប្រកួត​លើ​វិញ្ញាសា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ​១៦​នាក់ ដែល​មាន​ចម្ងាយ​៥០០​ម៉ែត្រ​ដណ្ដើម​បាន​មេដាយ​ប្រាក់ និង​ចំណុះ​១២​នាក់​លើ​វិញ្ញាសា​ចម្ងាយ​២០០​ម៉ែត្រ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ។ ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ទៀត​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​សម្ដេច​ក្រឡាហោម ស ខេ​ង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ