ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​កម្ពុជា ជួយ​ដោះបំណុល​ធនាគារ ដែល​ត្រូវ​សង ៦ ឆ្នាំ​ទើប​រួច

4 ឆ្នាំ មុន
  • ភ្នំពេញ

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​រូប លោក ឡឹ​ក កុសល រស់នៅ​អ្នក​ភូមិ​អូរ​គន្ធរ​ត្បូង សង្កាត់​អូរ​គន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​ឈ្នះ​រង្វាន់ ៤០…

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​រូប លោក ឡឹ​ក កុសល រស់នៅ​អ្នក​ភូមិ​អូរ​គន្ធរ​ត្បូង សង្កាត់​អូរ​គន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​ឈ្នះ​រង្វាន់ ៤០ លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា ដែល​លោក​បាន​ទិញ​ចំនួន ១០ កេស​យក​ទៅ​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី ដែល​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព​សង​ធនាគារ​ស្ទើរតែ​រួច​ភ្លាម​ៗ ។

លោក កុសល បាន​រៀបរាប់​ឱ្យ​ដឹង​ថា «​ខ្ញុំ​មាន​លុយ​ខ្លួនឯង​ប្រហែល ១ ម៉ឺន​ដុល្លារ ប៉ុន្តែ​ធ្វើ​ផ្ទះ​ហ្នឹង​អស់​ជាង ២ ម៉ឺន​ដុល្លារ ។ ខ្ញុំ​ខ្ចី​ធនាគារ​បង់​រំលស់​ជាង ១ ម៉ឺន​ដុល្លារ ។ ដល់​ពេល​ត្រូវ​រង្វាន់​ធំ​រហូត​ដល់ ១ ម៉ឺន​ដុល្លារ​អ​ញ្ចឹ​ង ខ្ញុំ​អាច​សង​ធនាគារ​ស្ទើរតែ​ជិត​រួច​អស់ ។

បើ​ធ្វើការ​ធម្មតា​ដើម្បី​សង​ធនាគារ ខ្ញុំ​ត្រូវ​ធ្វើការ ៦ ឆ្នាំ​ឯណោះ​ទើប​សង​រួច ហើយ​បើ​និយាយ​ពី​អារម្មណ៍ គឺ​ត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​» ។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូប​នេះ​បញ្ជាក់​បន្ថែម​ថា ថវិកា​ដែល​បាន​ពី​ការ​ត្រូវ​រង្វាន់​ស្រា​បៀរ​កម្ពុជា ចំនួន ៤០ លាន​រៀល​នេះ គឺ​គោលដៅ​យក​ទៅ​បង់​រំលស់​ដើម​ធនាគារ​តែ​ម្ដង គ្មាន​យក​ទៅ​ធ្វើ​អ្វី​ផ្សេង​ឡើយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ