ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​បិសាច​ក្រហម Man Utd ផ្តួល Man City នាំ​តារា​ឆ្នើម​រូប​នេះ​បាន​បាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United បាន​ផ្តួល​ក្លិប​មេឃ​ខៀវ Manchester City…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United បាន​ផ្តួល​ក្លិប​មេឃ​ខៀវ Manchester City ចេញពី​ការ​ដណ្តើម​កីឡាករ Bruno Fernandes ហើយ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​នៃ​ការ​ទិញ​ដែល​កាន់តែ​ជិត​ដល់​ការ​នាំ​មក​លេង​នៅ​ក្លិប​ហើយ ។

Manchester United ប្រាប់​ថា​នឹង​ប្រកាស​ការ​ទិញ​យក​ជា​ផ្លូវការ​របស់​កីឡាករ​ខ្សែបម្រើ Bruno Fernandes របស់​ក្លិប Lisbon ក្រោយ​ពី​ចប់​ការ​ប្រកួត Nations League ។

សារព័ត៌មាន​អ៊ី​តា​លី Radio Rossonera បាន​ប្រាប់​ថា ប្រធាន​ក្លិប Man Utd កំពុងធ្វើការ​លើ​ការ​សម្រេច​ចុង​ក្រោយ ហើយ​កាន់តែ​ច្បាស់​មែនទែន​ហើយ​ចំពោះ​ការ​ទិញ​ចូល​មួយ​នេះ ។ ក្លិប​បិសាច​ក្រហម ត្រូវ​ចំណាយ​ប្រាក់​៨៩​លាន​ដុល្លារ ដើម្បី​អាច​យក​កីឡាករ​ដែល​បាន​ស៊ុត​ចូល​៣២​គ្រាប់ និង Assist បាន​១៨​ដង ក្នុង​ការ​ប្រកួត​៥៣​ដង សម្រាប់​ក្លិប Lisbon កាលពីរ​រដូវ​កាល​មុន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ ដែល​បាន​លើក​ពាន National League កាលពី​ថ្ងៃអាទិត្យ មាន​កំណត់​ត្រា​ខ្លាំង​ជាង Lampard ទៅ​ទៀត ដែល​លើសគេ​បាន​៥​គ្រាប់ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ