ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហ្វូងគោ​នៅ​តែ​ជា​បញ្ហា​ដដែល​ៗ​ធ្វើ​ឱ្យ​អ្នកស្រុក​ធុញទ្រាន់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គោ​ទាំង​ហ្វូង​ៗ​ដើរ​ដេក​យ៉ាង​អនាធិបតេយ្យ​តាមលើ​ផ្លូវ​ជាតិ និង​ផ្លូវ​បេតុង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​អាច​និង​បង្ក​ជា​បញ្ហា​ដល់​អ្នកស្រុក​ខ្លះ​ធុញទ្រាន់ ព្រោះ​បើកភ្នែក​ឡើង​ឃើញ​សុទ្ធតែ​លាមក​គោ​ពេញ​មុខ​ផ្ទះ​។ ករណី​នេះ​បាន​កើត​មាន​ដដែល​ៗ​ជា​យូរ​មក​ហើយ ដែល​មិន​អាច​លុប​បំបាត់​បាន បើ​ទោះជា​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​យក​គោមួយ​ចំនួន​ទៅ​ចង​ទុក​រកមុខ​ម្ចាស់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​អប់រំ ឬ​ផាកពិន័យ…

ខេត្តបន្ទាយមានជ័យ ៖ គោ​ទាំង​ហ្វូង​ៗ​ដើរ​ដេក​យ៉ាង​អនាធិបតេយ្យ​តាមលើ​ផ្លូវ​ជាតិ និង​ផ្លូវ​បេតុង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​អាច​និង​បង្ក​ជា​បញ្ហា​ដល់​អ្នកស្រុក​ខ្លះ​ធុញទ្រាន់ ព្រោះ​បើកភ្នែក​ឡើង​ឃើញ​សុទ្ធតែ​លាមក​គោ​ពេញ​មុខ​ផ្ទះ​។

ករណី​នេះ​បាន​កើត​មាន​ដដែល​ៗ​ជា​យូរ​មក​ហើយ ដែល​មិន​អាច​លុប​បំបាត់​បាន បើ​ទោះជា​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​យក​គោមួយ​ចំនួន​ទៅ​ចង​ទុក​រកមុខ​ម្ចាស់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​អប់រំ ឬ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ម្តងម្កាល​ក៏​ដោយ​។

សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ទាំង​ខឹងសម្បា​ថា គាត់​បាន​រង​របួសស្រាល​កាលពី​យប់​ថ្ងៃមួយ​ក្នុង​ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ព្រោះតែ​ជិះ​ម៉ូតូ​បុក​គោ​ដេក​លើ​ផ្លូវ ។

ក្រៅពី​សមត្ថកិច្ច​ខាងលើ អ្នក​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត​ក៏​បាន​សម្តែង​ការ​ខឹងសម្បា​ដូច​គ្នា​ផង​ដែរ ព្រោះ​មួយ​រយៈ​កន្លង​មកនេះ អគ្គិសនី​ដាច់​ម្តង​ៗ​គាប់​ជួន​មេឃងងឹត​ពិតជា​លំបាក​ដល់​ពួក​គាត់​ខ្លាំង ព្រោះ​ពេល​ខ្លះ​កំពុង​បើកបរ​យានយន្ត​ក៏​វាក់​នឹង​ហ្វូងគោ​ដេក​ព្រោងព្រាត​តាម​ផ្លូវ​ស្ទើរ​ជាន់​ហ្វ្រាំង​យានយន្ត​មិន​ជាប់​។

បើ​ទោះបីជា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខុស​ពី​បណ្តា​ស្រុក​-​ក្រុង​មួយ​ចំនួន​ដែល​បច្ចុប្បន្ន​ផែន​នគរបាល​ចរាចរ​ណ៍និង​សណ្តាប់ធ្នាប់​ក្រុង​មួយ​នេះ​មាន​អធិការរង​ទទួល​ផែន​ខុស​គ្នា​២​នាក់ (​អធិការរង​ទទួល​ផែន​ចរាចរ​ណ៌ និង​អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​)​ក្តី តែ​ហ្វូងគោ​នៅ​តែ​ដើរ​ដេក​យ៉ាង​អនាធិបតេយ្យ​តាម​ដងផ្លូវ​មិន​អាច​លុប​បំបាត់​បាន​ដដែល​។

លោក​ឈឿ​ន ប៊ុ​ន​ថា អធិការរង​ទទួល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប្រាប់​តាម​ទូរស័ព្ទ​ថា បញ្ហា​ខាងលើ​នេះ លោក​នឹង​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ពិនិត្យ និង​តាម​រក​ម្ចាស់​គោ​ដើម្បី​អប់រំ​។ លោក​បន្ត​ថាបើ​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ធំដុំ លោក​នឹង​មាន​វិធានការ​ចាប់​គោ​រក្សា​ទុក ដើម្បី​ឲ្យ​ម្ចាស់​ចេញ​មុខ​ដោះស្រាយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ