ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​របស់​ស្ត្រី​ម្នាក់​ដែល​បា.ញ់បោះ​ក្នុង​វត្ត​​«សារា​វ័​ន្ត»…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា បាន​សម្រេចចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​បាញ់បោះ​ក្នុង​វត្ត​សារា​វ័​ន្ត ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា បាន​សម្រេចចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​បាញ់បោះ​ក្នុង​វត្ត​សារា​វ័​ន្ត ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ស្ត្រី​រូប​នេះ បន្ទាប់​ពី​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជ អាជ្ញា​រង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការស៊ើបសួរ និង​ចោទប្រកាន់​ស្ត្រី​រូប​នេះ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​កាន់ កាប់​​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត យោង​តាម​មាត្រា​២៧ មាត្រា១៩៩ និង​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ ។ ស្ត្រី​ជាប់ពិរុទ្ធ​នេះ​ឈ្មោះ ផា​ន ស្រី​លី​ន អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​២ ផ្លូវ​លេខ​២១៧ សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​ក្នុង​កុដិ​លេខ​២៣ វត្ត​សារា​វ័​ន្ត សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បន្ទាប់​ពី​ស្ត្រី​ចិត្ត​ក្តៅ​រូប​នេះ​បាន​យក​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់​ចំនួន​២​គ្រាប់​ប៉ង​ធ្វើ​គុត​ភិក្ខុសង្ឃ​មួយ​អង្គ ។

យោង​តាម​ចម្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក៏​ដូច​ជា​តុលាការ ស្ត្រី​ឈ្មោះ ផា​ន ស្រី​លី​ន អះអាង​ថា កាំភ្លើងខ្លី​ទំនើប​មួយ​ដើម​នេះ​នាង​បាន​ទិញ​ពី​ប្រទេស​ថៃ​ក្នុង​តម្លៃ​១.៥០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​មក​បាញ់​ភិក្ខុ​នាម ស៊ូ ពិសិដ្ឋ ព្រះ​ជន្ម៣២​ឆ្នាំ គង់នៅ​វត្ត​សារា​វ័​ន្ត ព្រោះតែ​ខឹង​រឿង​ធ្វើអំពើ​ដាក់​នាង ។

តាម​ប្រភព​នានា​ថា កន្លង​មក​ប្តី​ស្ត្រី​រូប​នេះ​ធ្លាប់​បាន​ទៅ​រក​ភិក្ខុ​អង្គ​នោះ​ឱ្យធ្វើ​មន្តអាគមដាក់​ស្ត្រី​ជា​ប្រពន្ធ​រូប​នេះ​ឲ្យ​ស្រឡាញ់​ខ្លួន​ខ្លាំង តែ​បែរជា​បុរស​ជា​ប្តី​ធ្លាក់ខ្លួន​ឈឺ​ទៅ​វិញ ។ រីឯ​ប្រភព​មួយទៀត​ថា ដោយសារ​រកស៊ី​មិន​កាក់កប ស្ត្រី​រូប​នេះ​បាន​ទៅ​រក​ភិក្ខុ​អង្គ​នោះ​ឱ្យ​ស្រោច​ទឹក​លើករាសី ប៉ុន្តែ​នៅ​តែ​មិន​ឡើង​យីអ៊ុន រឹតតែ​បង់ខាត​ក៏​ក្តៅចិត្ត​ទៅ​រក​ទិញ​កាំភ្លើង​ពី​ប្រទេស​ថៃ​មក​បាញ់​តែ​ម្តង ។ ការ​នាំ​អាវុធ​ចូល​បែប​នេះ​មិនដឹង​ថា​នាំ​ចូល​តាម​ច្រក​ទ្វារ​ណា​នោះ​ទេ ។

សាធារណ​មតិ​ខ្លះ​និយាយ​ថា វា​គ្មាន​អ្វី​ស័ក្តិសិទ្ធិ​ជាង​ខ្លួន​យើង​នោះ​ឡើយ មិន​គួរ​យក​បារមី​ក្រៅ​ខ្លួន​មក​ជួយ​នោះ​ទេ រីឯ​ភិក្ខុសង្ឃ​ដែល​ចេះ​ មន្តអាគម​អូ​ម​អាម ក៏​ប្រាសចាក​ពី​ព្រះពុទ្ធ​សាសនា​ដែរ ៕

អត្ថបទសរសេរ ដោយ