ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានមន្ទីរសុខាភិបាលខេត្ត ៖ ជំងឺគ្រុនឈាមកើតឡើងច្រើន​ជាងបណ្តាឆ្នាំ​មុនៗ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ជាង​មួយ​ខែ​កន្លង​ទៅ​នេះ ជំងឺគ្រុនឈាម​បាន​កើត​មាន​ឡើង​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ជា​ពិសេស​កើត​ច្រើន​ជាងគេ​នៅ​ស្រុក​រលាប្អៀរ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ក្នុង​នោះ​ផង​ដែរ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​កូនចៅ​ដោយ​ការពារ​ពី​មូស​ខ្លាខាំ ។ លោក ប្រាក់…

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ជាង​មួយ​ខែ​កន្លង​ទៅ​នេះ ជំងឺគ្រុនឈាម​បាន​កើត​មាន​ឡើង​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ជា​ពិសេស​កើត​ច្រើន​ជាងគេ​នៅ​ស្រុក​រលាប្អៀរ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ក្នុង​នោះ​ផង​ដែរ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​កូនចៅ​ដោយ​ការពារ​ពី​មូស​ខ្លាខាំ ។

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ​ថា ជំងឺគ្រុនឈាម​បាន​កើតឡើង​យ៉ាងច្រើន​នៅ​ខេត្តកំពង់ឆ្នាំង ហើយ​ច្រើន​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ បើ​គិត​មក​ដល់​ពេល​នេះ​បាន​កើនឡើង​ចំនួន​២១៥​ករណី ។ ជាក់ស្តែង​ក្នុងថ្ងៃនេះ​មាន​អ្នកជំងឺ​គ្រុនឈាម​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​៨០​ករណី ។

លោក​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​អ្នកជំងឺ​ទាំងអស់​មាន​មនុស្ស​ចាស់​ចំនួន​៣​នាក់​កើត​ជំងឺគ្រុនឈាម​ផង​ដែរ ។ ទោះបីជា​យ៉ាងនេះ​ក្តី ពុំ​មាន​នរណា​ម្នាក់​បាន​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ។

លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​ប្រុង​ប្រយ័ត្ន គឺ​ត្រូវ​សម្រាន្ត​នៅ​ក្នុង​មុង ការពារ​កូនចៅ​កុំឱ្យ​លេង​នៅ​ទី​ងងឹត និង​មាន​វិធានការ​កម្ចាត់​មូស​ខ្លា ដូច​ជា​ត្រូវ​លុប​បាត់​ទឹក​ដក់​ក្នុង​សំបក​កង់​ឡាន ក្នុង​ថ្លុក​ត្រពាំង​ក្បែរ​ផ្ទះ ត្រូវ​ដុត​សំរាម​ជុំវិញ​ផ្ទះ និង​ត្រូវ​ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាង ឬ​អាងទឹក​​ដែល​ភ្នាក់ងារ​យក​ទៅ​ចែក​ជូន​តាម​ផ្ទះ​បងប្អូន​ជាដើម ។

តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​នៅ​អាគារ​កុមារ​ដែល​កំពុង​ព្យាបាល​ជំងឺគ្រុនឈាម​បានដឹង​ថា​ចំនួន​អ្នក​ដែល​មក​ព្យាបាល​ច្រើន​ជាងគេ​គឺ​នៅ​ស្រុក​រលាប្អៀរ​និង​ស្រុក​បរិបូណ៌ បន្ទាប់​មក​ស្រុក​ទឹកផុស និង​ស្រុក​កំពង់លែង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ