ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង​ថា កំពុង​ស្វែងរក​ក្បូន​រថយន្ត​គណៈប្រតិភូ​មិន​ប្រក្រតី​ដែល​ប្រើ​រថយន្ត​បើកផ្លូវ​កាលពី​ខែ​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា សម្តេច​កំពុង​តែ​ស្វែងរក​ក្បូន​រថយន្ត​គណៈប្រតិភូ​មិន​ប្រក្រតី​មួយ​ដែល​ប្រើ​សុទ្ធតែ​រថយន្ត​បើកផ្លូវ ដោយ​កម្លាំងប្រដាប់អាវុធ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា សម្តេច​កំពុង​តែ​ស្វែងរក​ក្បូន​រថយន្ត​គណៈប្រតិភូ​មិន​ប្រក្រតី​មួយ​ដែល​ប្រើ​សុទ្ធតែ​រថយន្ត​បើកផ្លូវ ដោយ​កម្លាំងប្រដាប់អាវុធ ។ ការ​សង្ស័យ​ចំពោះ​គណៈប្រតិភូ​ដែល​ប្រើ​ដោយ​កម្លាំងប្រដាប់អាវុធ ក្នុង​ការ​ប្រើប្រាស់​ក្បួន​បើកផ្លូវ​ដូច​ជា គណៈប្រតិភូ​អន្តរជាតិ ឬ​មាន​តួនាទី​ស្មើ​នាយក​រដ្ឋមន្ត្រី​នេះ​ត្រូវ​បាន​សម្តេច ស ខេ​ង លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រា ជ​ធានី ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ ។

សម្តេច​កំពុង​តែ​រក​ការ​ធ្វើ​ដំណើ រ​របស់​គណៈប្រតិភូ​មួយ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ២០១៩ ដោយ​បាន​ជិះ​រថយន្ត​ស៊េរី​ម៉ាក​ឆា ត​ធើ​ថ្លា​យ ៧២ ហើយ​មាន​កម្លាំងប្រដាប់អាវុធ​បើកផ្លូវ បើក​ស៊ឺ​រ៉ែ​ន ដូច​ជា ថ្នាក់ដឹកនាំ ឬ​ប្រ​ធា​ធិ​បតី​អី​ញ្ចឹ​ង ឬ​នាយក​រដ្ឋមន្ត្រី ។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ជា​លក្ខណៈ​ឯកជន ឬ​ចំពោះ​អ្នកមាន​លុយ​នេះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា សម្តេច​នឹង​ចេញ​សេចក្តីណែនាំ​មួយ​ពាក់ព័ន្ធ​នឹង​ការ​មិន អនុញ្ញាត​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ទៅ​យាម​កន្លែង​ក្រុមហ៊ុន ឬ​កា​រ៉ា​អូ​ខេ​នោះ​ទេ ។ សម្តេច​ថា​ប្រសិនបើ​សមត្ថកិច្ច​ទៅ​យាម​ឲ្យ​ក្រុមហ៊ុន​ណាមួយ ហើយ​អ្នកមាន​បើក​ក្រុមហ៊ុន ហើយ​មក​ទះ​ពោះ ហើយ​នៅ​ទៅ​ជួយ​ការពារ (​ស្គ​ក​) ដឹក​យក​មក​រក​សមត្ថកិច្ច ដែល​កំពុងធ្វើការ​មិនកើត​នោះ​គឺជា​ការ​ខុសច្បាប់ ។

សម្តេច​បាន​បញ្ជាក់​ចំពោះ​ករណី​នេះ​ជា​ទ​ង្វើ​ឲ្យ​គេ​វាយតម្លៃ​ស្រុក ឬ​ប្រទេស​មិនល្អ ។ អី​ញ្ចឹ​ង​សូមកុំ​ឲ្យ​មាន ព្រោះថា យើង​ត្រូវ​លើកកម្ពស់​កិត្យានុភាព​ប្រទេស​ជាតិ​យើង ។ សម្តេច​បាន​បន្ថែម​ថា កងកម្លាំង​សមត្ថកិច្ច​អត់​មានការ​ងារ​ធ្វើ​ទៅ​យាម​កាស៊ីណូ ។ ព្រោះថា កម្លាំង​យាម​កាស៊ីណូ​នោះ មាន​សន្តិសុខ​ឯកជន​ការពារ​រួច​ហើយ ។ សម្តេច​បន្ថែម​សមត្ថកិច្ច​បាន​បើកប្រាក់​ខែ​រដ្ឋ ហើយ​យក​កាំភ្លើង​ទៅ​កា​ពារ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ទៀត គឺ​ខុស​រហូត​ដល់ទី​២ ករណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ