រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងបានលើកឡើងថាដោយសារសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ សូមជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថាដោយមានការឈ្លានពានពីសំណាក់យោធា ថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្តសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបាណន់ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះ អាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។
សេចក្តីដូចបានគោរពជម្រាបជូនដំណឹងខាងលើសូមគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សានៃស្រុកបាណន់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕






ចែករំលែកព័តមាននេះ