ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត…​អត់លុយចាក់សាំងឡាន​BMWតម្លៃ២៩​ម៉ឺនដុល្លារ…ដើរលួច

4 ឆ្នាំ មុន

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជា​សេដ្ឋី​ស្រុកស្រែ បាន​ក្លាយទៅជា​ចោរលួច​មាន់ ព្រោះតែ​ពិបាក​រក​លុយ​មក​ចាក់​សាំង​រថយន្ត​ប្រណីត BMW​របស់​ខ្លួន ដែល​មាន​តម្លៃ​ដល់​ទៅ​២៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ​។ ប៉ូលិស​​នៅ​ខេត្ត…

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជា​សេដ្ឋី​ស្រុកស្រែ បាន​ក្លាយទៅជា​ចោរលួច​មាន់ ព្រោះតែ​ពិបាក​រក​លុយ​មក​ចាក់​សាំង​រថយន្ត​ប្រណីត BMW​របស់​ខ្លួន ដែល​មាន​តម្លៃ​ដល់​ទៅ​២៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ​។

ប៉ូលិស​​នៅ​ខេត្ត Linshui បាន​ទទួល​ព័ត៌មាន​មក​ថា មាន​ចោរលួច​មាន់​និង​ទា​របស់​អ្នកស្រុក​ជា​ប្រចាំ​តាំងពី​ខែមេសា​មក​ម្ល៉េះ​។ ពួក​គេ​បាន​តាមដាន​ជាប់​រហូត តែ​មិន​ដែល​នឹង​ស្មានថា ចោរ​នោះ​គឺជា​សេដ្ឋី​ស្រុកស្រែ​អាយុ​៥០​ឆ្នាំ ត្រកូល Qiang ដែល​រស់នៅ​ក្នុងផ្ទះ​វីឡា​កម្ពស់​ជា​ច្រើន​ជាន់ និង មាន​រថយន្ត​ប្រណិត​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ​ជិះ​សោះ​។

ក្រុម​ប៉ូ​លិសបាន​បើក​ការ​តាមដាន ដោយ​ឃើញ​មាន​បុរស​ម្នាក់​នៅ​ក្នុង​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិភាព ជិះ​ម៉ូតូ​មួយ​ដែល​គ្មាន​ស្លាក​លេខ​។ ពួក​គេ​បាន​តាមដាន​នៅ​តាម​ផ្លូវ ដើម្បី​រក​មើល​ម៉ូតូ​មួយ​នោះ​ទាំង​យប់​និង​ថ្ងៃ​។ ថ្ងៃមួយ គេ​បានឃើញ​ម៉ូតូ​នោះ​យក​ចេញពីផ្ទះ​របស់ លោក Qiang​។ តែ​គេ​មិន​មាន​អំណះអំណាង​គ្រប់គ្រាន់​ក្នុង​ការ​ចាប់ខ្លួន​ទេ​។

ក្រោយមក ​គេ​ក៏​បានឃើញ​មាន​អ្នកទិញ​មាន់​ជា​ច្រើន​ចេញចូល​នៅផ្ទះ​របស់​លោក Qiang​។ ដោយសារ​តែ​មាន​ចំណុច​សង្ស័យ​ច្រើន​ពេក ប៉ូ​លិស​ក៏​តាម​ចាប់​លោក​មាន​សួរ​ចម្លើយ​។ គ្រាន់តែ​ឃើញ​ប៉ូ​លិស​​ភ្លាម លោក Qiang បាន​បើកឡាន BMW យ៉ាង​លឿន​គេច​ពី​ប៉ូ​លិស​ ​។ ចុង​ក្រោយ ប៉ូ​លិស​នៅ​តែ​អាច​ចាប់​បាន​ ។

តាម​ការ​សួរ​ចម្លើយ​លោក​​​សារភាព​ថា ពិតជា​បាន​លួច​មាន់​ទា​អ្នកស្រុក​មែន​ ។ លោក​ធ្វើ​បែប​នេះ ដោយ សារ​តែ​ចង់រក​ប្រាក់​បន្ថែម​មក​ចាក់​សាំង​រថយន្ត BMW របស់​លោក ព្រោះតែ​វា​ស៊ីសាំង​ពេក​។ (សម្រួល ដោយ៖ ស្រីណា)


អត្ថបទសរសេរ ដោយ